ដោយ: ជា សីហៈ / ភ្នំពេញ: លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអះអាងថា មន្ត្រីជំនាញថ្មីនេះ បានចុះទៅដោះនិងបន្សាបគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ដែលមានទំងន់រហូតដល់ទៅ ៣៤០ គីឡូ ក្រាម ។
លោកបានអះអាងថា ស៊ីម៉ាក់ បានឆ្លើយតបតាមសំនូមពរប្រជាពលរដ្ឋដែលបានប្រទះឃើញគ្រាប់ទម្លាក់ពីយន្តហោះប្រភេទM-117 ទម្ងន់៧៥០ផោន (ប្រមាណ៣៤០គីឡូក្រាម) ចំនួន០១គ្រាប់ ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត ក្នុងជម្រៅប្រមាណ៥ម៉ែត្រ។
លោកបានបន្តទៀតថា កំលាំងជំនាញអង្គភាពស៊ីម៉ាក់បានដោះបន្សាបនិងដឹកជញ្ជូនដល់គោលដៅដោយសុវត្ថិភាព។ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM-117 នេះមានទម្ងន់ក៏ធ្ងន់ និងមានប្រសិទ្ធភាពកំលាំងផ្ទុះក៏ខ្លាំង អាចចាត់ទុកជាប្រភេទមួយដែលរកឃើញញឹកញាប់និងអាចជាប្រភេទគ្រាប់បែកធំមួយ បន្ទាប់ពីប្រភេទគ្រាប់បែកធំៗ២ប្រភេទទៀត៕