ប្រែសម្រួលៈវាសនា/ហូជីមិញ៖ តុលាការក្រុងហូជីមីញកាលពីថ្ងៃសុក្រទី២៩មករាបានកាត់ទោសប្រហារជីវិតសមាជិក៦នាក់នៃក្រុមឧក្រិដ្ឋឆ្លងដែនមួយដែលបានលួចដឹកជញ្ជូនថ្នាំញៀនជិត១០០គីឡូក្រាមពីកម្ពុជាចូលក្នុងប្រទេសវៀតណាម។
ត្រាន់ វ៉ាន់ គួង មេក្លោងនៃក្រុមនេះនិងមនុស្ស៥នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទ «ជួញដូរនិងចរាចរណ៍ថ្នាំញៀនខុសច្បាប់»។
សមាជិក២នាក់ទៀតនៃក្រុមនេះក៏ត្រូវបានកាត់ទោសដាក់គុកមួយជីវិតផងដែរ។
ពួកគេធ្វើការអោយក្រុមមួយដែលដឹកនាំដោយស្ត្រីឈ្មោះ វូ ហ័ង អ័ញ អាយុ៦៤ឆ្នាំ ដែលបានរត់គេចខ្លួនចាប់តាំងពីឆ្នាំ២០១៨ និងត្រូវប៉ូលិសអន្តរជាតិកំពុងតាមចាប់ខ្លួន។
ឯកសារតុលាការនិយាយថាក្រុមនេះបានដឹកជញ្ជូនថ្នាំញៀនេះជិត១០០ រួមមានថ្នាំ ហេរ៉ូអ៊ីន និងថ្នាំញៀនមេតំហ្វេតាមីនទៅពីកម្ពុជាចូលក្រុងហូជីមីញ និងចែកចាយវាទៅកាន់អ្នកផ្គត់ផ្គង់ថ្នាំញៀន ដោយរកប្រាក់បានរាប់ពាន់លានដុង។
ប៉ូលិសវៀតណាមបាននិយាយថា ស្ត្រីឈ្មោះអ័ញនេះមានឃ្លាំងថ្នាំញៀនមួយនៅជិតព្រំដែនវៀតណាម ហើយចេញពីទីនោះក្រុមរបស់គាត់លួចដឹកជញ្ជូនថ្នាំញៀនទៅកាន់ទីក្រុងហូជីមីញ។ក្រុមនេះត្រូវប៉ូលិសបង្ក្រាបនៅឆ្នាំ២០១៨ តែអ័ញបានគេចខ្លួនទៅក្រៅប្រទេស៕
សមាជិកក្រុមថ្នាំញៀនត្រូវបាននាំខ្លួនឡើងតុលាការក្រុងហាណូយកាលពីថ្ងៃ២៩មករា
វៀតណាមចាប់ថ្នាំញៀនដែលនាំទៅពីកម្ពុជានៅខេត្តដុងថាបកាលពីថ្ងៃ១៧មករា ២០២១