Home ព័ត៌មានអន្តរជាតិ តៃវ៉ាន់​រាយកា...

តៃវ៉ាន់​រាយការណ៍​ករណី​ស្លាប់​ដោយកូវី​ដ​លើកដំបូង​ក្នុងរយៈពេល​៨ ខែ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបាល​តៃវ៉ាន់​នៅ​ថ្ងៃ​សៅរ៍​នេះ​រាយការណ៍​ករណី​ស្លាប់​លើកដំបូង​របស់​កោះ​នេះ​ពី​ជំងឺ​កូវី​ដ​១៩ ចាប់តាំងពី​ខែ​ឧសភា​ខណៈ​កោះ​នេះ​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ផ្ទុះឡើង​​នូវ​ករណី​ឆ្លង​ជា​ចង្កោម​តូចៗ​ក្នុងស្រុក​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ចិន ស៊ី​ជុង និយាយថា ស្ត្រី​អាយុ​ខ្ទង់ ៨០ ឆ្នាំ​មាន​ជំងឺ​ប្រចាំកាយ​ម្នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ជា​ចង្កោម​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​បាន​ស្លាប់​បន្ទាប់​​ពី​ឆ្លង​វីរុស​នេះ​។​

​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ថ្មីៗ​នេះ​បាន​ឆ្លង​ដល់​មនុស្ស ១៩ នាក់​ចាប់តាំងពី​ដើម​ខែ​មករា ដោយ​ផ្តើមចេញពី​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​តាវ​យួន​ស្ថិត​នៅ​ភាគ​ខាងជើង​កោះ​តៃវ៉ាន់​៕

តៃវ៉ាន់​កត់ត្រា​ករណី​ស្លាប់​ទី​១​ចាប់តាំងពី​ខែ​ឧសភា​ឆ្នាំមុន

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleតុលាការ​ក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មករា​បាន​កាត់ទោស​ប្រហារជីវិត​សមាជិក​៦​នាក់​នៃ​ក្រុម​ឧក្រិដ្ឋ​ឆ្លងដែន​មួយ​ដែល​បាន​លួច​ដឹក​ជញ្ជូន​ថ្នាំញៀន​ជិត​១០០​គីឡូក្រាម​​ពី​កម្ពុជា​ចូល​ក្នុង​ប្រទេស​វៀតណាម​។​​សមាជិក​២​នាក់​ទៀត​នៃ​ក្រុម​នេះ​ក៏​ត្រូវបាន​កាត់ទោស​ដាក់​គុក​មួយ​ជីវិត​ផង​ដែរ​។​
Next articleរដ្ឋាភិបាល​តៃវ៉ាន់​នៅ​ថ្ងៃ​សៅរ៍​នេះ​រាយការណ៍​ករណី​ស្លាប់​លើកដំបូង​របស់​កោះ​នេះ​ពី​ជំងឺ​កូវី​ដ​១៩ ចាប់តាំងពី​ខែ​ឧសភា​ខណៈ​កោះ​នេះ​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ផ្ទុះឡើង​​នូវ​ករណី​ឆ្លង​ជា​ចង្កោម​តូចៗ​ក្នុងស្រុក​។​
- Advertisment -

Most Popular