គន្លាស់ , គន្លាស់គន្លោង , គន្លោង , ម៉ែត្រ , អាសគ្រាម​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

គន្លាស់​

​កិរិយាសព្ទ​

​និយាយ​ផ្ទុយ​ពាក្យ ថា​ត្រឡប់​ឡើងវិញ​ទើប​មានន័យ​ច្បាស់​ថា​ជា​នេះ​ជា​នោះ​, ដូច​គន្លាស់​ថា តា​នៅ​? ( =​ទៅណា ? ); ម៉ា​ពី​នក ? ( =​មកពីណា ? ); ភឹ​ក​តឹក ( =​ផឹកទឹក ); សាយ​ប៊ី ( =​ស៊ី​បាយ ) ជាដើម ។​
​កិរិយាវិសេសន៍​
​និយាយ​គន្លាស់ ។​

គុណសព្ទ​

​ពាក្យ​គន្លាស់​, សំដី​គន្លាស់ ។ ចាស់ទុំ​ហាម​ថា កុំ​និយាយ​គន្លាស់​លើ​ពាក្យ​ពុំ​សមគួរ ឬ លើ​ពាក្យអាសគ្រាម ព្រោះ​នាំ​ឲ្យ​គេរ​ង្កៀ​ល ឲ្យ​គេ​រិះគន់​និន្ទា​ថា​ព្រហើន ។ ពាក្យ​គន្លាស់​ពុំ​សមគួរ​នោះ កាលបើ​យើង​នឹក​រក​ទៅ​គង់តែ​ឃើញ​មាន ។ ល ។​

​គន្លាស់គន្លោង​

​កិរិយាវិសេសន៍​

​ដែល​គន្លាស់​ជា​កាព្យ ជា​ឃ្លោង​, ដូចជា ខ្ជៀន​រឹល​, សេក​ឌី​សេក​ឌី​, ត្អ​ថា​ក្រូ​ញ​, ស៊េ​តែ​កុំ​, អាស​ខ្មិ​ត​, ចក់​អា​ក្រិត​, អា​មេ​ត្តិ​ត​, ឃេ​ពី​កុស​, ទាំង​អ៊ា​ក្នស់​, ក្នុ​កស្រុង . . . ។​

​គុណសព្ទ​

​ដែល​គន្លាស់​ជា​កាព្យ ជា​ឃ្លោង​, ដូចជា ខ្ជៀន​រឹល​, សេក​ឌី​សេក​ឌី​, ត្អ​ថា​ក្រូ​ញ​, ស៊េ​តែ​កុំ​, អាស​ខ្មិ​ត​, ចក់​អា​ក្រិត​, អា​មេ​ត្តិ​ត​, ឃេ​ពី​កុស​, ទាំង​អ៊ា​ក្នស់​, ក្នុ​កស្រុង . . . ។​

​គន្លោង​

​បរិវារ​សព្ទ​

ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​គន្លាស់​, ពាក្យ​កន្លៀត​
​គន្លាស់គន្លោង គឺ​គន្លាស់​មាន​ឃ្លា មាន​ឃ្លោង ។ កន្លៀត​គន្លោង គឺ​កន្លៀត​ដែលមាន​កន្លែង​បៀត​បាំង (​ម​. ព​. គន្លាស់ ទៀតផង​) ។​

​ម៉ែត្រ​

(​ម៉ែត ឬ ម៉ិ​ត​)

​នាមសព្ទ​

( បារ​. Mètre ម៉ែ​ត្រិ៍ ) ឈ្មោះ​រង្វាស់​បារាំងសែស ប្រវែង​ដប់​ដេ​ស៊ី​ម៉ែត្រ​ឬ មួយរយ​សង់ទីម៉ែត្រ ឬក៏​មួយ​ពាន់​មិល្លីម៉ែត្រ​, ជា​រង្វាស់​ដែល​ក្នុងសម័យ​សព្វថ្ងៃនេះ ខ្មែរ​ចេះ​ប្រើ​ពេញ​ទាំង​កម្ពុជរដ្ឋ​, បើ​ធៀប​នឹង​រង្វាស់​របស់​ខ្មែរ​ពី​ដើម​ត្រូវ​គ្នា​នឹង​ប្រវែង​ពីរ​ហត្ថជាងឈើ ដែល​ហៅថា ហត្ថខ្នាត ( ពីរ​ហត្ថខ្នាត ), ធៀប​នឹង​ហត្ថ​មនុស្ស​ប្រក្រតី​សព្វថ្ងៃនេះ ច្រើនតែ​ពីរ​ហត្ថ​មួយ​ទះ​ឬ​លើសខ្វះ​ពី​នោះ​បន្តិចបន្តួច ( ម៉ែត្រ សរសេរ​កាត់​ថា ម​. ) ។ ដេ​ស៊ី​ម៉ែត្រ (Décimètre) ប្រវែង​ដប់​សង់ទីម៉ែត្រ ( ដ​. ម​. ) ។ សង់ទីម៉ែត្រ ( Centimètre ) ចំនួន​ឬ​ប្រវែង​មួយរយ​ភាគ​ដែល​ចែក​ឬ​ដែល​បែង​ចេញពី​ក្នុង​មួយ​ម៉ែត្រ ( ស​. ម​. ) ។ មិល្លីម៉ែត្រ ( Millimètre ) ចំនួន​ឬ​ប្រវែង​មួយ​ពាន់​ភាគ​ដែល​ចែក ឬ​ដែល​បែង​ចេញពី​ក្នុង​មួយ​ម៉ែត្រ ( ម​. ម​. ) ។ ដេ​កា​ម៉ែត្រ ( Décamètre ) ចម្ងាយ​ឬ​ប្រវែង​ដប់​ម៉ែត្រ ( ដា​. ម​. ) ។ ហិ​ក​តូ​ម៉ែត្រ ( Hectomètre ) ចម្ងាយ​ឬ​ប្រវែង​មួយរយ​ម៉ែត្រ ( ហ​. ម​. ) ។ គីឡូម៉ែត្រ ( Kilomètre ) ចម្ងាយ​ឬ​ប្រវែង​មួយ​ពាន់​ម៉ែត្រ ( គ​. ម​. ) ។ ម៉ែត្រការ៉េ ( Mètre carré ) ម៉ែត្រទ្វេគុណ មាន​ទំហំ​ទី​បួន​ជ្រុង​ស្មើភាគ ( ម​.២); កុំ​ប្រើពាក្យ ម៉ែត្រក្រឡា ព្រោះ​ជា​ពាក្យ​គន្លាស់​ពុំ​សមរម្យ​, ត្រូវ​ប្រើពាក្យ ម៉ែត្រទ្វេគុណ ឬ ម៉ែត្រការ៉េ ( តាម​បារាំង ) វិញ​ក៏បាន ។ ម៉ែត្រគុប ( Mètre cube ) ម៉ែត្រត្រីគុណ មាន​កម្ពស់​មួយ​ម៉ែត្រ​បួន​ជ្រុង​ស្មើភាគ ( ម​. ៣ ) ។ ល ។​

​អាសគ្រាម​

(—​សៈ​—)

​គុណសព្ទ​

( សំ​. អា​ឝា “​បំណង​” + គ្រាម “​ស្រុក​, អ្នកស្រុក​” ) ដែល​គួរ​ឲ្យ​អៀនខ្មាស​, ឲ្យ​រឹងខ្លួន​, ពុំគួរ​នឹង​និយាយ​, ពុំគួរ​នឹង​ថា មាន​ថា​ដល់​កេរ្តិ៍ខ្មាស​ឬ​ចំអាសចំអូង​ជាដើម (​ប្រើ​ចំពោះតែ​វាចា​)
​ពាក្យអាសគ្រាម (​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ប្រើ​អក្សរ​សង្ខេប ថា ព​. អា​. ) ។ ព​. កា​. រំលឹក : សម្ដី​អាសគ្រាម ចាស់ទុំ​ហាម​យ៉ាង​ម៉ឺងម៉ាត់ ថា​ត្រូវតែ​ប្រយ័ត្ន កុំ​ភ្លាត់មាត់​និយាយស្ដី ។ ទោះបី​ពាក្យ​គន្លាស់ ជា​ទំនាស់​ពុំ​គា​ប្បី ត្រូវ​តម​កុំ​ស្រដី ជន​ប្រុស​ស្រី​គេ​ជ្រេញចិត្ត ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular