អគ្គិភ័យ លេប​ត្របាក់​ចំការ​អំពៅ ជាង ៥ ហិកតា អាចមកពី​ការ​លួច​ដុត​

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅវេលា​ម៉ោង ៧​និង​២០​នាទី​យប់ មាន​ករណី​ភ្លើង​ឆេះ​ចំការ​អំពៅ របស់​ក្រុមហ៊ុន កុយ​សា​រ៉េ​ន អស់​ចំនួន ៥,៥ ហិកតា ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លាំ​ង ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង សមត្ថកិច្ច បានដាក់​ការសង្ស័យថា មាន​ជន​មិន​ស្គាល់មុខ​លួច​ដុត​។​

​លោក​អនុសេនីយ៍ឯក ស៊ឹម សុខា នាយ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល ឃុំ​ព្រៃ​តា​អី បាន​ឲ្យ​ដឹងថាៈ ក្រោយពី​ក្រុមហ៊ុន រាយការណ៍​មក នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល ឃុំ​ព្រៃ​តា​អី និង​នគ​បាល​ការពារ​ព្រំដែន ប៉ុ​ស្ត៍​ច្រកទ្វារ​តំបន់​ព្រំដែន ព្រៃ​តា​អី ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច បាន​ចុះ​អន្តរាគមន៍ ជួយ​ពន្លត់ភ្លើង ដែល​ឆេះ​ចំការ​អំពៅ នោះ ហើយ​ភ្លើង​បាន​រលត់ទៅវិញ នៅវេលា​ម៉ោង ៨​និង​៤០​នាទី យប់ ដោយ​កម្មករ បាន​យក​ត្រាក់ទ័រ ដឹក​ទឹក​បាញ់​ពន្លត់ និង​បាញ់​ទឹក​ដាក់​អំពៅ នៅខាងមុខ​ភ្លើង រហូត​គ្រប់គ្រង​បាន មិន​ឆេះ​រាលដាល​បន្ត ទៅ​ចំការ​ក្បែ​នោះ​ទៀត​។​

​សមត្ថកិច្ច បានដាក់​ការសង្ស័យថា មកពី​មូលហេតុ ដោយសារ​ជន​មិន​ស្គាល់មុខ លួច​ដុត​។ បច្ចុប្បន្ន កម្លាំង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ព្រៃ​តា​អី សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ច្រកទ្វារ​តំបន់​ព្រំដែន ព្រៃ​តា​អី ចុះ​ស្រាវជ្រាវ កំណត់​មុខសញ្ញា ដើម្បី​យកមក​ផ្តន្ទាទោស តាមច្បាប់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ នៅ​រដូវ​ប្រមូល​ផល​អំពៅស្ករ តែងតែមាន​ភ្លើង​ឆេះ ចំការ​អំពៅ​ជា​ញឹកញាប់ ក៏ប៉ុន្តែ​មិនដែល​រកឃើញ មូលហេតុ នៃ​ការឆេះ​អំពៅ​នេះ បានច្បាស់លាស់​នោះទេ ហើយក៏​មិនដែល​ចាប់បាន ជនសង្ស័យ​ណា​ម្នាក់​នោះដែរ ដោយ​ចំការ​អំពៅ របស់​ក្រុមហ៊ុន រាប់ពាន់​ហិកតា ដាំ​នៅតាម​បន្ទាត់​ព្រំដែន ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក ដូច្នេះ​ពិបាក​នឹង​គ្រប់គ្រង ហើយ​ពេល​មាន​ភ្លើង​ឆាបឆេះ គឺ​ដាក់​ការសង្ស័យ ថា​មាន​មនុស្ស​លួច​ដុត ចេតនា​ឈ្នា​និះ​៕/V

អគ្គិភ័យ លេប​ត្របាក់​ចំការ​អំពៅ ជាង ៥ ហិកតា អាចមកពី​ការ​លួច​ដុត​

អគ្គិភ័យ លេប​ត្របាក់​ចំការ​អំពៅ ជាង ៥ ហិកតា អាចមកពី​ការ​លួច​ដុត​

អគ្គិភ័យ លេប​ត្របាក់​ចំការ​អំពៅ ជាង ៥ ហិកតា អាចមកពី​ការ​លួច​ដុត​

អគ្គិភ័យ លេប​ត្របាក់​ចំការ​អំពៅ ជាង ៥ ហិកតា អាចមកពី​ការ​លួច​ដុត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular