ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទូរទស្សន៍ និងថាសតេជោ TV ចំនួន ៤០ ឈុត ត្រូវបានប្រគល់ជូន ដល់គ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ ដែលយកធ្វើជាទីតាំង ចត្តាឡីស័កកម្រិត ១ (QC1) និងកម្រិត ២ (QC2) របស់រដ្ឋបាលខេត្ត ៣ នៅព្រ៎ដែនកម្ពុជា ថៃ ដែលទីនោះ បានខ្ចីយកប្រើប្រាស់ សម្រាប់ពលករខ្មែរ វិលពីប្រទេសថៃ សម្រាប់ទទួលពិនិត្យ យកវត្ថុសំណាក រកមេរោគកូវីដ0 ១៩ និងស្នាក់នៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ។
ផ្ដល់ទូរទស្សន៍ ថាសតេជោ TV ជូនដល់គ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ការអប់រំ ពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក
ពិធីប្រគល់-ទទួលទូរទស្សន៍ និងថាសតេជោ TV បានធ្វើនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ សម្រាប់គ្រឹះស្ថានសិក្សា នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង្ស ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមប្រតិភូអមដំណើរ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ។
សូមជម្រាបថា ដោយឥទ្ធិពល នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលមាននៅសហគមន៍ ប្រទេសថៃ ដូចនេះហើយ រាជរដ្ឋាភិបាល បានសម្រចយក គ្រឹះស្ថានសិក្សា មួយចំនួន ដែលស្ថិតនៅជាប់ព្រំដែន កម្ពុជា-ថៃ ធ្វើជាទីតាំងធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរ ត្រឡប់មកក្នុងប្រទេសវិញ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ក្នុងនោះខេត្តបាត់ដំបង ចំនួន ១១ ឈុត ខេត្តបន្ទាយមានជ័យ ចំនួន ១៤ ឈុត និងខេត្តឧត្ដរមានជ័យ ចំនួន ១៥ ឈុត។ សម្ភារៈដែលក្រសួង ប្រគល់ជូននេះ គឺបានមកពីការឧបត្ថម្ភ របស់សហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជន ជាដៃគូ។
ផ្ដល់ទូរទស្សន៍ ថាសតេជោ TV ជូនដល់គ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ការអប់រំ ពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថាៈ ផលប៉ះពាល់ទាំង ៩ ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ លើបញ្ហានេះ ស្មើនឹង ១៤ សាលា ក្នុងនោះ វិទ្យាល័យ/អនុវិទ្យាល័យ ចំនួន ៨ កន្លែង សាលាបឋមសិក្សា ចំនួន ៤ កន្លែង និងមត្តេយ្យសិក្សា ចំនួន ២ កន្លែង ។ គិតត្រឹមចុងខែមករា ឆ្នាំ២០២១ ទូទាំងខេត្ត ទទួលពលករខ្មែរ វិលពីប្រទេសថៃ ជាង ១ ម៉ឺននាក់ ក្នុងនោះ ចំនួនពលករខ្មែរ ស្នាក់នៅ និងធ្វើចត្តាឡីស័ក ចំនួន ជាង ៤.០០០ នាក់ ស្រីជាង ២.០០០ នាក់ ។ ពោលគឺស្នាក់នៅ និងធ្វើចត្តាឡីស័ក ក្នុងគ្រឹះស្ថានសិក្សា ចំនួនជិត ៣.០០០ នាក់ ស្រីជាង ១.០០០ នាក់ ។ គ្រឹះស្ថានសិក្សាសាធារណៈទាំង១៤ ចំពោះចំនួនថ្នាក់ មាន ៣២៩ ថ្នាក់ ចំនួនបុគ្គលិក ៦៦២ នាក់ ស្រី ២៩៩ នាក់ ។ ចំនួនសិស្ស ១៤.០៩០ នាក់ ស្រី ៧.៥៥៣ នាក់ ។
ផ្ដល់ទូរទស្សន៍ ថាសតេជោ TV ជូនដល់គ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ការអប់រំ ពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក
លោកអភិបាលខេត្ត បានបន្តថាៈ ក្នុងនោះមានអ្នកវិជ្ជមានកូវីដ១៩ រកឃើញនៅខេត្តនេះ មានជិត ៤០ នាក់ តែត្រូវបានពិនិត្យ ព្យាបាល រួចជាសះស្បើយ ហើយនៅសល់តែ ១២ នាក់ប៉ុណ្ណោះ គឺនៅថ្ងៃទី៣០ ខែមករានេះ បានសះស្បើយ ២ នាក់ទៀត។
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ក្នុងឱកាសនេះ បានមានប្រសាសន៍ថាៈ ការប្រគល់ជូន នូវទូរទស្សន៍ និងថាសតេជោ TV ទាំងអស់នេះ គឺជាជំនួយមួយ យ៉ាងសំខាន់ ដល់ការសិក្សាពីចម្ងាយ របស់សិស្សានុសិស្ស ដែលមិនមានថ្នាក់រៀនគ្រប់គ្រាន់ ព្រោះសាលា ត្រូវបានយកធ្វើ ជាទីតាំងចត្តាឡីស័ក។
ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរ មានសមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ និងក្រុមការងារ នៃគណៈកម្មការខេត្ត ស្រុក ប្រយុទ្ធនឹងជំងឺកូវីដ ១៩ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ក្នុងវិធានការការពារ ការរីករាលដាលនៃជំងឺ កូវីដ-១៩ បានយ៉ាងល្អប្រសើរ ជាពិសេស ក្រុមការងារសហព័ន្ធ សេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ ដែលបានរួមចំណែក ជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគ្រាដ៏លំបាកនេះ៕/V
ផ្ដល់ទូរទស្សន៍ ថាសតេជោ TV ជូនដល់គ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ការអប់រំ ពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក
ផ្ដល់ទូរទស្សន៍ ថាសតេជោ TV ជូនដល់គ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ការអប់រំ ពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក