Home ព័ត៌មានជាតិ សង្គម បំពាក់​ឋានន្ត...

បំពាក់​ឋានន្តរសក្តិ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ

ដោយ​: ភ្នំ​ស្វាយ / កំពង់ធំ​: ដើម្បី​ឆ្លើយតប ទៅនឹង​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​និង​គោរព​នូវ​បទបញ្ជា​ដែល​ថ្នាក់លើ​បានប្រគល់​ជូន ក្នុង​ការបម្រើ​អង្គភាព និង​បម្រើប្រជាជន​ទើប​មានការ​បំពាក់​ឋានន្តរសក្តិ ដល់​នាយទាហាន នាយទាហានរង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ចំនួន ១០ រូប ។​


​ក្នុងនោះ​មាន​ថ្នាក់​វរសេនីយ៍ឯក ចំនួន ៦​រូប​-​ថ្នាក់​ពលបាលឯក ចំនួន ២ រូប និង​ថ្នាក់​នាយឯក​ចំនួន ២​រូប ។​

​លោក​ឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ថ្លែង​កាលពី​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០២១ ថា ៖​ការបំពាក់​ឋានន្តរសក្តិ​និង​ប្រកាស​មុខងារ នាពេលនេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​មាន​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ពោលគឺ​ដល់​នាយទាហាន កងរាជអាវុធហត្ថ ដែល​បាន​ខិតខំ​បំពេញភារកិច្ច ហ៊ាន​ធ្វើ​ពលិកម្ម ក្នុង​ការរួម ចំណែក​ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​បម្រើ​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង សង្គមជាតិ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular