Home ព័ត៌មានជាតិ សន្តិសុខ ប្ដី​ប្រពន្ធ ...

ប្ដី​ប្រពន្ធ មានជម្លោះ​គ្នា ​បង្កជាអំពើហិង្សា​ក្នុងគ្រួសារ ដុតផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​

​ដោយៈ សុខុម / ស្ទឹងត្រែងៈ ប្ដី​ប្រពន្ធ មាន​ជម្លោះ​គ្នា​ក្នុង​គ្រួសារ ធ្វើឱ្យ​ប្តី​ទប់​កំហឹង​មិន​ជាប់ បង្ក​ជា​អំពើហិង្សា ដុត​ផ្ទះ​ខ្លួនឯង បណ្តាលឱ្យ​ឆេះ​ហ្មត់ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅវេលា​ម៉ោង ១២​និង​៣០ នាទី រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១​។​

​ប៉ូលិស​មូលដ្ឋាន បាន​និយាយថាៈ ករណី​អគ្គិភ័យ ឆេះ​ផ្ទះមួយ​ខ្នង បណ្ដាលឱ្យ​ខូចខាត​ទាំងស្រុង​។ ផ្ទះ​មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ៥ ម៉ែត្រ សង់​ផុតពី​ដី ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី ។ ម្ចាស់ផ្ទះ​ឈ្មោះ ថុ​ន ងុ​ិ​ត អាយុ ២៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហឿន ណៃ​ហ៊ាអាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ ។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ បាន​បណ្តាលមកពី​ី ប្ដី​ប្រពន្ធ មាន​ជម្លោះ​គ្នា ធ្វើឱ្យ​ប្តី​ទប់​កំហឹង​មិន​ជាប់ បង្ក ជា​អំពើហិង្សា​ក្នុង​គ្រួសារ (​ដុត​ផ្ទះ​ខ្លួនឯង​) ។ ជនសង្ស័យ ឈ្មោះ ថុ​ន ងុ​ិ​ត ដែល​ត្រូវជា​ប្ដី បាន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឃាត់ខ្លួន រួច​បញ្ជូនមក​ការិយាល័យ​ជំនាញ​។ នៅក្នុង​ហេតុការណ៍​នេះ មិនបាន​យក​រថយន្ត​អគ្គិភ័យ ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាមៗ​ទេ ដោយសារ​ចំងាយ​ផ្លូវ​ឆ្ងាយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular