ដោយ:រ៉ាម៉ន/ភ្នំពេញ:កាលពីថ្ងៃសៅរ៌ទី៣០ ខែមករា លោកឃឹមស៊ុនសូដាអភិបាលខណ្ឌ កំបូលរួមជាមួយលោក លោកស្រីអភិបាលរងខណ្ឌ មន្ត្រីរាជការសាលាខណ្ឌលោកចៅ សង្កាត់ និងប្រធានភូមិ បានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ប្រជាកសិករ ធ្វើស្រែប្រាំងចំនួន៩៤គ្រួសារ លើផ្ទៃស្រែចំនួន៤៥ហិកតាដែលរស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។
ក្នុងឱកាសនោះ លោកអភិបាលបានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានប្រគល់ជូននូវប្រេងម៉ាស៊ូតចំនួន ១១០០លីត្រដែល ជាការឧបត្ថម្ភរបស់លោកអភិបាលរាជធានីភ្នំពេញជូនបងប្អូនប្រជាកសិករសំរាប់ អន្តរាគមបូមទឹកពីស្ទឹងព្រែកត្នោត៕/PC