លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១ នេះ បានថ្លែងថាៈ ការបង្កើតសមាគម ចលនាយុវជនកម្ពុជា ១៥៧ គឺក្នុងគោលបំណងចលនាយុវជន នៅគ្រប់មូលដ្ឋាន ជួយប្រជាជន ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ជួយជនពិការ ជួយចាស់ជរា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ និងពណ៌សម្បុរឡើយ ដើម្បីរួមជាមួយ រាជរដ្ឋាភិបាល ការពារសន្តិភាព ទើបប្រទេសជាតិ មានការអភិវឌ្ឍ។
