ដោយ :ប.ជ័យ / បន្ទាយមានជ័យ: ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ ខេត្តបន្ទាយ មានជ័យចុះជួយស្រុកស្វាយចេក បានជូនថវិកាដល់សហគមន៍សម្រាប់កសាងសាលា តម្កល់សពនិងជួសជុលសម្រួលផ្លូវលំក្នុងភូមិស្វាយសឃុំផ្គាំស្រុកស្វាយចេក ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ ខេត្តបន្ទាយមានជ័យចុះជួយស្រុកស្វាយចេក លោកលឿង សុភក្តិ ប្រធានគណបក្ស ប្រជាជនកម្ពុជាស្រុកស្វាយចេក ព្រមទាំងក្រុមការងារនារសៀលថ្ងៃទី៣០ ខែមករាឆ្នាំ ២០២១ បាននាំយកថវិកា ២,៥ លានរៀល របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ទៅជូនដល់សហគមន៍ភូមិស្វាយស និងតំណាងអាជ្ញាធរឃុំ ដើម្បីចូលរួមសាងសង់ សាលាតម្កល់សព សម្រាប់ធ្វើពិធីបុណ្យឈាបនកិច្ចរបស់ពលរដ្ឋ ។ និងជួសជុលខ្នាត តូចផ្លូវដែលរងការខូចខាតដោយទឹកជំនន់នៅភូមិនោះ៕/PC