ប្រែសម្រួលៈវាសនា/គូឡាឡាំពួរ,ហ្សាការតា៖ ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ជួបការឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតមិនដែលធ្លាប់មានកាលពីថ្ងៃសៅរ៍។
ឥណ្ឌូនេស៊ី បានរាយការណ៍អ្នកឆ្លងថ្មីចំនួន១៤.៥១៨នាក់ នាំអោយចំនួនឆ្លងសរុបក្នុងប្រទេសនេះកើនដល់ជាង១,០៦លាននាក់ និងស្លាប់ថ្មីចំនួន២១០នាក់ ដែលនាំអោយចំនួនស្លាប់ដោយកូវីដ១៩សរុបនៅឥណ្ឌូនេស៊ីឡើងដល់២៩.៧២៨នាក់។
ក្នុងពេលជាមួយគ្នា ម៉ាឡេស៊ីក៏បានរាយការណ៍អ្នកឆ្លងខ្ពស់បំផុតដល់ថ្ងៃទី២ជាប់គ្នា គឺ៥.៧២៨នាក់កាលពីថ្ងៃសៅរ៍ ក្រោយឆ្លង៥.៧២៥នាក់កាលពីថ្ងៃសុក្រ។
តួលេខថ្មីធ្វើអោយម៉ាឡេស៊ីមានអ្នកឆ្លងសរុប២០៩.៦៦១នាក់។
បន្ថែមអ្នកស្លាប់ដោយកូវីដ១៩ចំនួន១៣នាក់ទៀតកាលពីថ្ងៃសៅរ៍ ធ្វើអោយម៉ាឡេស៊ីមានអ្នកស្លាប់ដោយជំងឺនេះកើនដល់៧៤៦នាក់៕
ប្រជាជនអង្គុយអោយបុគ្គលិកវេជ្ជសាស្ត្រយកសំណាកសំរាប់ធ្វើតេស្តិ៍រកកូវីដ១៩នៅក្រុងហ្សាការតា