ក្នុងចំណាត់ការមួយដែលអាចសម្រាលការព្រួយបារម្ភក្នុងប្រទេសដែលថាកងកម្លាំងប្រដាប់អាវុធអាចធ្វើរដ្ឋប្រហារដណ្តើមអំណាចដោយសារជម្លោះលទ្ធផលឆ្នោត យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ បាននិយាយថាខ្លួននឹងការពារព្រមទាំងគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេស ហើយអនុវត្តស្របតាមច្បាប់ ។
