Home ព័ត៌មានជាតិ សន្តិសុខ សិប្បកម្ម​កែច...

សិប្បកម្ម​កែច្នៃ​ឈើ ជាច្រើន​កន្លែង នៅ​ស្រុក​សេ​សាន គ្មាន​ការបង្ក្រាប​

ដោយៈ សុខុម/ស្ទឹងត្រែងៈ ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ប្រមាណ​ជា ១០ កន្លែង នៅក្នុង​ឃុំ​ស្រែគរ (​អ្នកភូមិ​ខ្លះ ហៅ​ភូមិ​ស្រែគរ​ថ្មី ដោយសារតែ​ភូមិ​នេះ ទើប​បង្កើត​ថ្មី​) ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង គឺ​មិនមាន​ការចុះ​បង្ក្រាប​ទេ គឺ​មានតែ​អ្នក​ទៅ​ប្រមូល​លុយ​។​ នេះ​បើតាម​ប្រភពព័ត៌មាន ដែល​គួរ​ទុកចិត្តបាន បាន​រាយការណ៍​ឲ្យ​ដឹង នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថាៈ សិប្បកម្ម​ទាំងនោះ បាន​កែច្នៃ​ឈើ​ពាក់កណ្តាល សម្រេច ហើយ​បាន​ដឹក​តាម​រថយន្ត ប្រភេទ​សាំ​យ៉ុង ចេញពី​ក្នុង​តំបន់​វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ មក​ទម្លាក់​នៅតាម​ព្រៃ ចម្ការ​ស្វាយចន្ទី បន្ត​ដឹកចេញទៅ​ក្រៅ​ខេត្ត​។ ឈើ​ដែល​អាច ចេញពី​តំបន់​បាត​អាង​បាន គឺ​ត្រូវ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​កង​រាជ អាវុធហត្ថ នៅ​តំបន់​នោះ​។ ករណី​ដឹកជញ្ជូន លួចលាក់ បែបនេះ ទំនងជា​មានការ​ត្រូវរ៉ូវ​គ្នា ជាមួយ​អ្នកការពារ លាក់បាំង និង​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ទើប​អាច​ដឹក ចេញ ទៅ​ក្រៅ​ខេត្ត​បាន​។ បើសិនជា​គ្មាន​ការអនុញ្ញាត ឱ្យ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទេនោះ ឈើ​ទាំង​រថយន្ត ក៏​មិនអាច​ដឹក​ចេញរួច​ដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular