វិទ្យាល័យអូរអំបិល ត្រូវកែលម្អសាលារៀន និងប្រើប្រាស់ធនធាន ឱ្យមានប្រសិទ្ធភាព ជាងមុន

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ វិទ្យាល័យអូរអំបិល ត្រូវកែលម្អសាលារៀន និងប្រើប្រាស់ធនធាន ឱ្យមានប្រសិទ្ធភាពជាងមុន ហើយសិស្សានុសិស្ស ក្នុងវិទ្យាល័យ ទទួលបានលទ្ធផលសិក្សាខ្ពស់ ជាងមុនដែរ ។

នេះបើយោងតាមប្រសាសន៍ របស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅពេលលោក បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចការងារ និងសំណេះសំណាល ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យអូរអំបិល នាភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដែលវិទ្យាល័យនេះ ” បានជាប់ជាសាលារៀន ដែលមានប្រសិទ្ធ ភាពខ្ពស់ ស្របតាមស្តង់ដា ផែនការកែលម្អសាលារៀន ” ។

លោក ស្តើង ស៊ីវហឺ នាយកវិទ្យាល័យអូរអំបិល និងគណៈកម្មការសាលា បានបង្ហាញ ឲ្យឃើញថាៈ សាលារៀន មានលំហូរត្រឹមត្រូវ ក្នុងការអនុវត្តគម្រោង SEIP ក្នុងរយៈពេល ពីរឆ្នាំ កន្លងមក ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ សាលា ល្អជាងមុន ប្រើប្រាស់ធនធាន យ៉ាងមានប្រសិទ្ធភាព សិស្សានុសិស្ស ក្នុងវិទ្យាល័យ អូរអំបិល ទទួលបានលទ្ធផល សិក្សាខ្ពស់ជាងមុន ។

លោក បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់ការគាំទ្រ របស់អាជ្ញាធរ អង្គការដៃគូ គណៈគ្រប់គ្រងសាលារៀន មាតាបិតាសិស្ស និងសិស្សា នុសិស្សផ្ទាល់ ដែលបានចូលរួម រហូតអាចសម្រេចបាន លទ្ធផលដ៏ល្អនេះ និងលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឲ្យបន្ដជួយដល់ សាលាគោលដៅ ដទៃទៀត នៅក្នុងសហគមន៍។

លោករដ្ឋមន្ត្រី បានលើកឡើងថាៈ ” ចំណេះដឹងពិតប្រាកដ គឺជាចំណេះ ដែលយើងចេះ ហើយបានយកមកប្រើ បានផលប្រយោជន៍ សហគមន៍ និង សង្គមជាតិ ” ។/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular