Home ព័ត៌មានអន្តរជាតិ ចិន​នាំចេញ​ម៉...

ចិន​នាំចេញ​ម៉ាស់​ជាង​២២០​ពាន់​លាន​នៅ​ឆ្នាំ​២០២០

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ចិន​បាន​នាំចេញ​ម៉ាស់​មុខ​ជាង​២២០​ពាន់​លាន​កាលពី​ឆ្នាំមុន នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​សុក្រ ដែល​ស្មើ​នឹង​ជិត​៤០​ម៉ាស់​សំរាប់​​មនុស្ស​ម្នាក់​នៅ​ក្រៅ​ចិន នៅពេល​សេចក្តីត្រូវការ​ឧបករណ៍​ការពារ​វីរុស​នេះ កើន​ឡើង​ខ្លាំង​នៅក្នុង​អំឡុង​ការផ្ទុះ​ជំងឺឆ្លង​។​

​កាលពី​ថ្ងៃ​សុក្រ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក​គៀន គេ​មិញ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ក្រៅពី​ម៉ា​ស់មុខ ចិន​បាន​នាំចេញ​ឧបករណ៍​ការពារ​ប្រឆាំង​វីរុស​ចំនួន​២,៣​ពាន់​លាន​សម្រាប់ និង​ឧបករណ៍​​តេ​ស្តិ៍​រក​វីរុស​ចំនួន​១​ពាន់​លាន​កាលពី​ឆ្នាំមុន​។​

​មន្ត្រី​គយ​ម្នាក់​ក្នុងពេល​ជាមួយគ្នា បាន​និយាយថា គ្រាន់​តែ​ការនាំ​ចេញ​ម៉ាស់​មុខ​មាន​តំលៃ​៣៤០​ពាន់​លាន​យ័ន (៥២,៦​ពាន់​លាន​ដុល្លារ​)​។​ចំនួន​នេះ​អាច​ផ្តល់​ម៉ាស់​៤០​សំរាប់​មនុស្ស​ម្នាក់​នៅក្នុង​លោក​នៅ​​ក្រៅ​ទឹកដី​ចិន​។​

​ចិន​ដែល​កូវី​ដ​១៩​បាន​វាយប្រហារ​នៅ​ចុងឆ្នាំ​២០១៩ ជា​ប្រទេស​ដំបូង​ដែល​រើប​រើ​ចេញ​ពី​ផលវិបាក​បង្កឡើង​ដោយ​ការ​រឹតត្បិត​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ និង​ក៏​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​តែមួយគត់​ដែល​​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​នៅ​ឆ្នាំ​២០២០៕

​ចិន​បាន​បង្វែរ​ផលិតកម្ម​ផ្សេង​មក​ផ្តោតលើ​ម៉ាស់​នៅ​ឆ្នាំ​កន្លង​ទៅ​ដោយសារ​តំរូវការ​ពិភពលោក​ខ្ពស់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular