​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​បន្លំ​ជា​ព្រះសង្ឃ​ប្លន់​អ្នករត់ម៉ូតូឌុប

1013
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែងៈ​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​បាន​ឃាត់​ជន​ពីរ​នាក់​ក្លែងខ្លួន​ជា​សង្ឃ​នៅ​ស្រុក​ព្រះស្ដេច​ខណៈពេល​ពួកគេ​ប្លន់​ម៉ូតូ​បើក​គេច​ពី​ស្រុក​កំពង់ត្របែក​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​សុ​ណន​ចៃ​.​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ទី​១​ឈ្មោះ​ស៊ីម​.​វិសាល​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​តា​ប្រុយ​.​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។​២​ឈ្មោះ ប៉ុល​.​បញ្ញា​. អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រសាំង​ឃុំ​ព្រៃ​ពោន​.​ស្រុក​ត្របែក​ខេត្តព្រៃវែង​។​​រីឯ​ជនរងគ្រោះ​ឈ្មោះ ឈឹម ខឿន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​ស្នួល​.​ឃុំ​ធា​យ​.​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។

​ប្រភព​ដដែល​បន្តថា ដើមចម​ដំបូង​ជនសង្ស័យ​ទាំង​២​នាក់ បាន​បន្លំ​ខ្លួន​ជា​លោកសង្ឃ រួច​ជួល​អោយឈ្មោះ​ឈឹម ខឿន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ​ជា​ជនរងគ្រោះ ឌុប​មក​វត្ត​បឹង​ក្រ​ទឹប​។​លុះ​មកដល់ នៅ​ចំណុច​វាលស្រែ ភូមិ​តា​មូង​.​ឃុំ​ថ្កូវ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ពួកគេ​បាន​ទាញ​ជនរងគ្រោះ​ផ្ដួល​ពីលើ​ម៉ូតូ រួច​សំឡុត​ចាប់ចង​មុខ អោយ​ដេក​ផ្ងា និង​វាយ​ចំនួន​២​ដៃ ឈូស​ចំនួន​៥​ជើង​ថែមទៀត​។​​​

យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125​ស៊េរី​2013​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​.1G.1393 ជិៈ​គេច​ទៅ​ទិស​ខាងជើង ពេល​ដឹង​ដល់​សមត្ថកិច្ច និង​មាន​បញ្ជា​ពី​លោកស្នងការ​ខេត្ត ឲ្យ​ដាក់​កម្លាំង​ស្ទាក់ គ្រប់​ច្រកល្ហក ទើប​ដេញ ចាប់​ជនសង្ស័យ​បាន​នៅ​ចំណុច​ភូមិ​សុ​ណន​ចៃ​.​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះស្តេច​។​

បច្ចុប្បន្ន​:​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​បន្លំ​ជា​ព្រះសង្ឃ​ប្លន់​អ្នករត់ម៉ូតូឌុប

ទីតាំងផ្សាយពាណិជ្ជកម្ម