Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ ២ នា...

ជនសង្ស័យ ២ នាក់ រួម​នឹង​ថ្នាំញៀន ១៥ កញ្ចប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សមត្ថកិច្ច​នគ​បាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី ២ នាក់ រួម​នឹង​ថ្នាំញៀន ១៥ កញ្ចប់ នៅវេលា​ម៉ោង ៣​និង​២០​នាទី រសៀល ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ កែ​ត បុរី ស្ថិតក្នុង​ភូមិ​ធ្នង់ ឃុំ​អូរឫស្សី ស្រុក​កំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​ស្នងការរង​នគ​បាល ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត លោក​វរៈ សេនីយ៍​ឯក ហ៊ុល វាសនា បានឱ្យដឹង នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែមករា នេះ​ថាៈ ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ល្អ បានបញ្ជាក់​ពី​ទីតាំង​ច្បាស់លាស់ ហើយ​សមត្ថកិច្ច​របស់​លោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្តី​ប្រពន្ធ ២​នាក់ នៅលើផ្ទះ​។ ភ្លាមៗ​នោះ លោក​បាន​រាយការណ៍​ជូន​ស្នងការ​នគ​បាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី និង​បាន​សុំ​ការអនុញ្ញាត​ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បី​នាំខ្លួន​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ នៅ​ការិយាល័យ​ប្រឆាំង គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ។​

​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង រូបនេះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្ដី​ប្រពន្ធ​នេះ មានឈ្មោះ កែ​ត បុរី អាយុ ២២ ឆ្នាំ​(​ជា​ប្ដី​) មានមុខ​របរ មិន​ពិតប្រាកដ និង​ប្រពន្ធ​ឈ្មោះ ស្រឿង ភា​នី អាយុ ២១ ឆ្នាំ អ្នក​ទាំងពីរ មានមុខ​របរ មិន​ពិតប្រាកដ និង​រស់នៅ​ភូមិ​ឃុំ​ស្រុក ខាងលើ ជាមួយគ្នា​។​

​លោក​បាន​បន្តថាៈ នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង ថ្នាំញៀន ចំនួន ១៥ កញ្ចប់ ទូរស័ព្ទ ១​គ្រឿង សម្ភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​បំរើ ដល់​ការជក់ មួយចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត តាម​នីតិវិធី នៅថ្ងៃនេះ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular