Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ ថៃ​ឆ្...

ថ្ងៃនេះ ថៃ​ឆ្លងកូវី​ដ​៨២៩​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃអាទិត្យ បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៨២៩​នាក់​បន្ថែម​ទៀត​ដែល​ធ្វើ​អោយ​ចំនួន​ឆ្លងកូវី​ដ​១៩​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​១៨.៧៨២​នាក់​។​

​មិន​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ន្ថែ​ម​ទេ គឺ​នៅ​៧៧​ដដែល​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​ថៃ បាន​និយាយថា ការឆ្លង​ថ្មី​រួម​មាន​ការឆ្លង​នៅក្នុង​ស្រុក​ចំនួន​៨២២​នាក់ និង​នាំចូល​មកពី​ក្រៅ​៧​នាក់​។​ការឆ្លង​នៅក្នុង​ស្រុក​ថ្មី​រួមមាន​៧៣១​នាក់​ត្រូវបាន​រកឃើញ​​តាមរយៈ​ធ្វើតេស្តិ៍​សកម្ម ដោយ​៧២២​នាក់​នៅក្នុង​ខេត្ត​សាមុត សា​ខន ហើយ​កម្មករ​មី​យ៉ាន់​ម៉ា​មាន​ចំនួន​៦៨០​នាក់​។​

​កាល​ពី​ម្សិលមិញ កម្មករ​មី​យ៉ាន់​ម៉ា​ម្នាក់​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ខេត្ត​សាមុត សា​ខន និង​អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៩៣០​នាក់ ដោយ​៩១៦​នាក់​ជា​ការឆ្លង​នៅក្នុង​ស្រុក​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular