សំណាញ់ , សំណាញ់ញាណ , បង់សំណាញ់ , ក្រាល , ជាល​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​សំណាញ់​

​នាមសព្ទ​

​នេសាទុបករណ៍​មួយ​ប្រភេទ ត្បាញ​ដោយ​ខ្សែ​អំបោះ​ប្រទាក់​ជា​ក្រឡា​តូចៗ​, ​ប៉ែក​ខាងក្រោម​រីក​ញែក​ធំ​មាន​ដុំ​សំណ​តូចៗ ដោត​ភ្ជាប់​ត្រង់​ទីបំផុត​ជុំវិញ ហៅថា ជើង​, ប៉ែក​ខាងលើ​ហៅថា ត្បូង រួម​ក្របួច​ចូល​ជាប់​ជាមួយគ្នា​,ត​ពី​ត្បូង​នោះ មាន​ខ្សែ​ធំ​មួយ​វែង​, ​សម្រាប់​ចាប់​ឆ្មូល​គ្រវែង​ទៅក្នុង​ទឹក ( ហៅថា បង់ ) គ្រប​ក្រសោប​យក​មច្ឆជាតិ​
​បង់សំណាញ់​, ​ត្រី​សំណាញ់ ។​
​ឆ្មា​បង់សំណាញ់ (​ព​. ​ប្រ​.) ឆ្មា​លោត​គ្រវែង​ខ្លួន ( ដូច​គេ​បង់សំណាញ់ ) ។ ព​. ទ​. ​បុ​. សំណាញ់​ចុះ​ទឹក ( គង់បាន​ត្រី​ខ្លះ​ពុំខាន ) ធម្មតា​កិច្ចការ​តែ​ចាប់ធ្វើ គង់​បាន​ប្រយោជន៍​ខ្លះ​ពុំខាន ។​

​សំណាញ់ញាណ​

​នាមសព្ទ​

( បា​. ​ញាណ​ជាល ) ញាណ​របស់​ព្រះ​សព្វញ្ញុពុទ្ធ ដែល​ទ្រង់​រំពឹង​ប្រមើលមើល​ឧបនិស្ស័យ​សត្វលោក​ពុំ​រើសមុខ​, ​ទ្រង់​ប្រមើលមើល​ក្នុង​មួយថ្ងៃ​ពីរដង គឺ​ក្នុង​វេលា​ព្រឹក​ម្ដង ល្ងាច​ម្ដង​ជា​ដរាប​
​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ លុះតែ​បាន​ក្រាល​សំណាញ់ញាណ​ប្រមើល​មើលឃើញ​ឧបនិស្ស័យ​សត្វ​រួចហើយទើប​ទ្រង់​សម្ដែងធម៌ ។​

​បង់សំណាញ់​

​កិរិយាសព្ទ​

​លោត​គ្រវែង​ខ្លួន​ប្រហែល​ដូច​គេ​បង់សំណាញ់​
​ឆ្មា​បង់សំណាញ់ ។​

​ក្រាល​

កិរិយាសព្ទ​

​លា​, លាត​
​ក្រាលកន្ទេល​, ក្រាលកម្រាល ។​
​ផ្សាយ​ចេញទៅ​
​ព្រះពុទ្ធ​ទ្រង់​ក្រាល​សំណាញ់ញាណ​មើល​ឧបនិស្ស័យ​នៃ​សត្វ ។ ក្រាល កឋិន ប្រកាស​ឲ្យ​សង្ឃ​ឮ​គ្រប់រូប​ថាយក​ចីវរ​ណា ជា​កឋិន ។​

​គុណសព្ទ​

​ដែល​ផ្សាយ​ចេញទៅ ។​

​ជាល​

​នាមសព្ទ​

(​សំ​. បា​. “​បណ្ដាញ​, សំណាញ់​; បង្អួច​. . . ” ) ប្រដាប់​ត្បាញ​ដោយ​បន្ទោះ​មាន​ក្រឡា​ប្រហោង​សណ្ឋាន​ក្រឡា​សំណាញ់​
​ពោត​មួយ​ជាល ។​

​នាមសព្ទ​

​ឈ្មោះ​នំ​មួយ​ប្រភេទ ច្រើន​ធ្វើ​ពី​ម្សៅដំណើប​លាយ​ស្ករ​ដាក់​ក្នុង​ជាល​តូចៗ ដែល​ទ្រាប់​ស្លឹកចេក​នៅ​បាត​និង​នៅ​រង្វង់​ជុំវិញ​ជាល ចម្អិន​ដោយ​ចំហុយ​
​គេ​អាច​ទុក​នំជាល​បានយូរ​ថ្ងៃ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular