ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ឈ្នុល
នាមសព្ទ
មុខតំណកក់បន្ទោះកន្ទេល
ឈ្នុលកន្ទេល ។
ប្រដាប់ធ្វើដោយឫស្សីសម្រាប់ឆ្វាក់ខ្សែចងមង, ចងសំណាញ់
ឈ្នុលមង, ឈ្នុលសំណាញ់ ។
តាខាយ
នាមសព្ទ
(ស. តាខាយ “ក្រឡា គ្រឿងប្រដាប់ដាក់សត្វ មានសំណាញ់, បន្តឹង ជាដើម ឬលួស, អំបោះជាដើម ដែលប្រទាក់ជាក្រឡា”) កម្រងអង្កាំឬផ្កាដែលក្រងប្រទាក់ជាក្រឡាគោម មានក្របជាខ្នាតឲ្យល្មមតែនឹងផ្នត់ត្រៃចីវរសម្រាប់គ្របត្រៃចីវរអង្គកឋិនជាដើមឲ្យឃើញរុងរឿង (មិនសូវប្រើ, ច្រើនហៅថា គ្របត្រៃ គួរហៅ គ្របត្រៃ ឬគម្របត្រៃ វិញ) ។
បង់
កិរិយាសព្ទ
ចេញប្រាក់, ដាក់ប្រាក់តាមកំណត់
បង់ពន្ធ, បង់ថ្លៃខ្លួន, យកប្រាក់ទៅបង់ពន្ធដី ។
ដាក់, ទម្លាក់ចុះ, ដាក់ផ្សំ
បង់អំបិល, បង់គ្រឿងសម្ល ។
គ្រវែងសំណាញ់
បង់សំណាញ់ ។
ខាត, វិនាស, ខូច; លង់, ផុង, ស៊ុន
បង់ទ្រព្យ, បង់កម្លាំង, បង់គំនិត, បង់ប្រយោជន៍, បង់មារយាទ, បង់រូបបង់ឆោម, បង់ដៃ ។
សរសេរ, កត់ត្រា
បង់លេខបញ្ជី ។ ល ។
បណ្ដាញ
នាមសព្ទ
អ្វីៗដែលមានក្រឡាប្រទាក់គ្នាដូចជាសំណាញ់
បណ្ដាញលួស, បណ្ដាញទង់ដែង, បណ្ដាញប្រាក់ ។
ប្រមង់
(—ម៉ង់)
នាមសព្ទ
ឈ្មោះសត្វស្លាបពួកខ្លែង មាត្រស្រដៀងនឹងខ្លែង តែមានសម្បុរជាំជាងខ្លែង ។
នាមសព្ទ
ពួកនេសាទអ្នកបង់សំណាញ់ចាប់ត្រី, អ្នកចាប់ត្រីដោយបង់សំណាញ់
ព្រានប្រមង់ ។