ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹង ស្តីពីការបញ្ចៀសចរាចរដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដី ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល បើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងពិធីសម្ពោធ ដាក់ឲ្យដំណើរការ ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ចំការមន ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ការបញ្ចៀសចរាចរដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដី ជាបណ្ដោះអាសន្ននេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ហាមយានយន្តទាំងនោះ បើកឆ្លងកាត់លើកំណាត់ មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ រយៈពេលមួយព្រឹក រហូតដល់ចប់កម្មវិធី ។។
សេចក្តីជូនដំណឹងនេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោមៈ