Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ង ច័ន្ទ ទី ១ ខែ កុម្ភៈ ឆ្នាំ២០២១

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ឃើញថា​លទ្ធផល​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​និង​ពិសេស​ធ្វើ​តិច​អាច​ទទួល​បានជា​ផល​ច្រើន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​រកបាន​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​សាសង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នា​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​បញ្ហា​ទាក់ទង​ប្រាក់កាស​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​បង្កបញ្ហា​កើតជា​រឿង​អាក់អន់ចិត្ត ហើយ​ខ្លះ​អាចឈាន​ដល់​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕
​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ងើបឡើង​បន្តិច​វិញ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ និង​មាន​ជោគជ័យ​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​។​ការរស់នៅ​មាន​ភាព​សុខដុម និង​ស្រុះស្រួល​គ្នា​ក្នុង​រង្វង់​គ្រួសារ​ល្អ​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូល​ជួប​ការលំបាក ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការស្រុតចុះ​បន្តិច ហេតុនេះ​ត្រូវ ប្រយ័ត្នប្រយែង​មិនត្រូវ​ប្រមាថ​ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​តូចធំ​ណាស់ដែរ​។​លោកអ្នក​យក​ល្អ​រក្សា​ភាព​នឹងធឹង​ឬ​នៅ​ស្ងៀម​ក៏​ប្រសើរ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​មាន​បញ្ហា​មិនល្អ​រត់​ចូល​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕
​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ណែនាំ​ឬ​មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​អ្វីមួយ​នាំឱ្យ​រឿង​រាវ​ខ្លះ​ត្រូវបាន​ដោះស្រាយ​គ្រាន់​ស្រួលខ្លួន​។ ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រាំងស្ទះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕
​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកនេះ​មានជោគ​មានជ័យ ដូចនេះ​លោកអ្នក​បើ​មាន​កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនបាន​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕
​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ងាករេ ហើយ​ពិសេស​ងាយ​ជួប​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អ៊ុំ​ទូ​កប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕
​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នាពេលនេះ​បាន​ឆ្លង​ផុត​ខែមករា ហើយ​ឈានដល់​ខែកុម្ភ​វិញ ហេតុនេះ​បើ​មាន​កិច្ចការងារ​អ្វី​ត្រូវ​ខ្នះ​ខ្នង មិន​ត្រូវធ្វើ​ព្រងើយកន្តើយ​នោះឡើយ​បើ​ពុំនោះ​រឿង​រាង​ខ្លះ​បន្តិចបន្តួច​សោះ​អាច​ប្រែ​រីក​ជាធំ​នាំ​ពិបាក​ដោះស្រាយ​នាពេល​ក្រោយ​។​ដោយឡែក​ការប្រកប​ការងារ​នា​ថ្ងៃនេះ​ឃើញថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខតែ​បញ្ហា​ក៏​ងាយ​កើត​ប៉ះទង្គិច​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូត​យឺត​តែ​យ៉ាងណា​ការ​ជួញ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើតមាន​បញ្ហា​ជម្លោះ​តែ​យ៉ាងណា​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ផងដែរ​៕
​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ ពិសេស​ត្រូវ​ប្រញាប់​ធ្វើ​ក្នុង​សប្តាហ៍​នេះ​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ជួប​បញ្ហាលំបាក​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​ទិញ​ទំនិញ​ឬ​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​គួរ​រួសរាន់​ទាន់​មានឱកាស បើ​ពុំ​នោះទេ​នឹង​ជួប​បញ្ហា​ប្រឈមមុខ​ការលក់​មិន​ចេញ​ទៀតហើយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕
​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានជោគ​ជ័យ​ផង​។​ប៉ុន្តែ​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។
រីឯ​សេចក្តី​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គូរ​សម​ឡើងវិញ​៕
​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​រឿង​រាវ​ល្អក់កករ​ផ្លូវចិត្ត ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ផង​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ថ្ងៃនេះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕
​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​កើតជា​ទំនាស់​ពាក្យសម្តី​និង​ពិសេស​មិន​សម្រេច​ជោគជ័យ​នោះ​ឃើញថា​ក៏មាន​ច្រើន​ដែរ​។​ក្រៅពីនេះ​ក៏​ងាយ​ទទួលរង​សាច់ញាតិ​ស្តីបន្ទោស​ឬ​បង្កបញ្ហា​ឱ្យ​ល្អក់កករ​ផ្លូវ​ចិ​ត្ដ​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ឡើយ​គឺមាន​ការហូរចូល​តក់ៗ​គ្រាន់​បាន​ផ្សើម​បំពង់​ប៉ុណ្ណោះឯង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រកាន់​ចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular