Home ព័ត៌មានជាតិ សន្តិសុខ បង្រ្កាបទីតាំ...

បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែងនៅស្រុកគូលែន

ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ:កម្លាំងជំនាញរដ្ឋបាលព្រៃ ឈើក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត ព្រះវិហារនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើដោយអត់ច្បាប់មួយកន្លែងស្ថិតនៅភូមិផ្សារថ្មីឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ ដោយដកហូតបានឈើធ្នង់, ឈើបេង, ឈើមិនទាន់កែច្នៃ, ម៉ាស៊ីនជ្រៀក, ម៉ាស៊ីនតាប់, ម៉ូទ័រ និងសម្ភារជាច្រើនទៀត។ 

លោកវុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារដែលដឹកនាំកម្លាំងចុះបង្ក្រាបបានឱ្យដឹងថា ទីតាំងមួយនេះបានស្តុកឈើច្រើនណាស់និងបានបំបែកឈើដាក់ជា៥កន្លែងដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។ តែសមត្ថកិច្ចឃាត់និងចាប់យកឈើប្រណីតទាំងនោះមករក្សាទុកនៅរដ្ឋបាលព្រៃ ឈើដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular