បញ្ជាការដ្ឋាន​កងពល​តូច​អន្តរាគមន៍​លេខ​៨​មាន​ផ្លាស់ប្ដូរ​មុខងារ​និង​បំពាក់​ឋានន្តរ​ស័​ក្កិ​ជូន​នាយ​និង​នាយទាហានរង​

1795
ចែករម្លែក
  • 45
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​អន្តរាគមន៍​លេខ​៨​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​មានការ​ផ្លាស់ប្ដូរ​មុខងារ​និង​បំពាក់​ឋានន្តរ​ស័​ក្កិ​ជូន​នាយ​និង​នាយទាហានរង​នាយទាហាន​នាយទាហានរង​ចំនួន​៧៧​រូប​។​បំពាក់​ឋានន្តរស័ក្តិ​និង​ផ្លាស់ប្ដូរ​មុខងារ​ក្រោម​អធិបតី​ភា​ពើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​។​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ប្រចាំខែ ដែល​គិត​ចាប់ពី​ថ្ងៃទី​១០ ខែមីនា ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ និង​ដាក់ចេញ​ទិសដៅ​អនុវត្តន៍​បន្ត ខែឧសភា ឆ្នាំ​២០១៨ ។​

​បន្ទាប់ពី​របាយការណ៍​បូកសរុប រយៈពេល​ពេញ​មួយខែ ដែល​លើកឡើង​ដោយ​លោក​វរសេនីយ៍ត្រី ឃឹម ប៉ាល់​សុភា នាយរង​ការិយាល័យ​ទី​៣ បានបញ្ចប់ លោក​វរសេនីយ៍ឯក សួស ភា នាយការិយាល័យ​ទី​១ បាន​អាន​សេចក្តីសម្រេច​ប្រកាស​តែងតាំង ផ្លាស់ប្តូរ​មុខងារ និង​តំឡើង​ឋានន្តរស័ក្តិ ជូន​នាយទាហាន នាយទាហានរង​។

​បំពាក់​ឋានន្តរស័ក្តិ​ធ្វើឡើង តាម​សេចក្តីសម្រេច​របស់​អគ្គ​បញ្ជាការ​លេខ ៤៥៦/​ត​ត​ផ​ប​/២០១៧ / និង​លេខ​៤៥៧/​ដ​ថស​/២០១៧ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវបាន​តំឡើង​ឋានន្តរស័ក្តិ និង​ផ្លាស់ប្តូរ​មុខងារ​ជូន​នាយទាហាន នាយទាហានរង ចំណុះ​អគ្គបញ្ជាការដ្ឋាន​ចំនួន​៧៧​រូប​។ ក្នុងនោះ​ថ្នាក់​វរសេនីយ៍ត្រី​២​រូប ថ្នាក់​អនុសេនីយ៍ទោ​៨​រូប ថ្នាក់​អនុសេនីយ៍ត្រី​៧​រូប ថ្នាក់​នាយចំណង់​ចំនួន​៣៦​រូប និង​ផ្លាស់ប្តូរ​មុខងារ​ចំនួន​២៤​រូប​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លី ស៊ីន មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ទៅដល់​បងប្អូន​ដែល​ទទួលបាន​មុខងារ​ថ្មី និង​ឋានន្តរ​ស័​ក្កិ​ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្ត​បន្ត​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​បានដាក់ចុះ​ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​ក្នុងការ​បំពេញភារកិច្ច​ជា​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​គោរព​ប្រតិ​ប​ត្ត​នូវ​វិន័យ​បទបញ្ជាផ្ទៃក្នុង​ក៏ដូចជា​បទបញ្ជា​ពី​មេបញ្ជាការ​អោយបាន​ល្អ​ព្រោះថា​ទៅ​ថ្ងៃ​អនាគត​ប្អូនៗ​ក៍​និង​ក្លាយទៅជា​មេដឹកនាំ​ដែល​ល្អ​ត្រឹមត្រូវ ពោ​ពេញ​ទៅដោយ​ចំណេះដឹង និង​មាន​សមត្ថភាព​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម