Home ព័ត៌មានជាតិ សង្គម គណៈកម្មាធិការ...

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកប្រជុំដើម្បីត្រួតពិនិត្យលទ្ធផល នៃការ អនុវត្តសន្ទស្សន៍កសាងសមាជិកគណបក្ស

ដោយ ៖ ភ្នំស្វាយ / កំពង់ធំ:គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជស្រុកសន្ទុកប្រជុំដើម្បីត្រួតពិនិត្យលទ្ធផល នៃការ អនុវត្តសន្ទស្សន៍កសាងសមាជិកគណបក្ស។

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ កាលពី ថ្ងៃទី៣១ ខែមករា ម្សិលមិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកនោះ នៅសាលប្រជុំគណបក្សស្រុក ។

លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបានមានប្រសាសន៍ស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកន្លងមក និងទិសដៅ អនុវត្តបន្ត ។

សូមបញ្ជាក់ថា សន្ទុក ជាស្រុកចុងក្រោយក្នុងចំណោមស្រុក-ក្រុងទាំង៩ របស់ខេត្តកំពង់ធំ ដែល លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក្នុងនាមប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះបំពេញការងារក្នុងមួយរយះពេលកន្លងមក ដើម្បីជោគជ័យ ចំពោះមុខគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular