ដោយៈតារារិទ្ធ/ភ្នំពេញៈសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានប្រកាសគាំទ្រនូវពាក្យស្លោកដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍”ទឹកស្អាយសម្រាប់ទាំងអស់គ្នា” ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងបែបនេះនៅព្រឹកថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងឳកាសអញ្ជើញបើកការដ្ឋានសាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនិងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រ ព្រឹត្តកម្មទឹកស្អាតចម្ការមន។
សម្តេចបានលើកឡើងថា”ខ្ញុំសុំប្រ កាសក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសគាំទ្រនិងពាក្យស្លោកដែលស្នើឡើងដោយឯកឧត្តម ចមប្រសិទ្ធ ដលើកឡើងនូវពាក្យស្លោកដែលថា”ទឹកស្អាតសម្រាប់ទាំង អស់គ្នា”ការកំណត់ទិសស្លោកនេះធ្វើឲ្យយើងទាំងអស់គ្នាគិតគូរដោ យមធ្យ័តបំផុតទៅលើសកម្មភាពទាំងឡាយដើម្បីប្រើប្រាស់ទឹកស្អាតសម្រាប់ទាំងអស់គ្នា”។
លោក ចម ប្រសិទ្ធ បានលើកឡើងថាដើម្បីជាផ្នែកមួយនៃការសម្រួលដោះស្រាយបញ្ហាប្រឈមនឹងកង្វះប្រភពទឹកក្នុងនាមក្រសួងទទួល បន្ទុកវិស័យគ្រប់គ្រង់ទឹកស្អាតខ្ញុំបាទសូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្តាពិនិត្យនិងផ្ដល់លទ្ធ ភាពក្នុងការប្រើប្រាស់ប្រភពទឹកពីវារីអគ្គិសនីនៅកន្លែងមួយចំនួន “ធ្វើជាប្រភពហុបំណង” មានន័យ ថាមិនមែនសម្រាប់តែអគ្គិសីប៉ុន្តែក៏អាចសម្រាប់ផលិតទឹកស្អាតសម្រាប់ដំណាំកសិកម្មកាចិញ្ចឹមត្រីឬរមណីយដ្ឋានទេសចរណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕