ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃ្លាំង ហួត ប្រធានកិត្តិយស អនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌជ្រោយចង្វារ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជា ពលរដ្ឋចាស់ជរា ជនពិការ និងមានជីវភាពខ្វះខាត ចំនួន ៣០ គ្រួសារ រស់នៅសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះ ។
ក្នុងឱកាសនោះ លោក ឃ្លាំង ហួត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជា ពលរដ្ឋទាំងអស់ ដោយសេចក្តីនឹករលឹក ដែលជានិច្ចកាល លោកតែងតែគិតគូរពីទុក្ខ លំបាករបស់បងប្អូន ហើយទុក្ខលំបាករបស់ ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ សម្តេចទាំងទ្វេ ផងដែរ។
លោក ឃ្លាំង ហួត បានបន្តថាៈ នេះមិនមែនជាលើកទី១ ឬលើកចុងក្រោយនោះទេ ដែលក្រុមការងារ នាំយកអំណោយមកចែកជូននេះ ប៉ុន្តែកាកបាទក្រហមកម្ពុជា នៅតែ បន្តការឧបត្ថម្ភ គាំទ្រជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាតគ្រប់ពេល វេលា គ្រប់ទីកន្លែង នៅទូទាំងប្រទេស។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជាដើរតួនាទី យ៉ាងសំខាន់ ក្នុងកិច្ចការមនុស្សធម៌ ស្របតាមវប្បធម៌ នៃការចែករំលែក របស់រាជរដ្ឋា ភិបាល ដែលការពារប្រជាពលរដ្ឋ មិនឲ្យស្លាប់ដោយការអត់អាហារ ឬអត់ឃ្លាននោះ ឡើយ។
ក្នុងឱកាសនោះដែរ លោក ឃ្លាំង ហួត បានណែនាំដល់ប្រជាពលរដ្ឋ ឲ្យបន្តយកចិត្តទុក ដាក់ខ្ពស់បំផុត ចំពោះករណីជំងឺកូវីដ-១៩ មិនត្រូវធ្វេសប្រហែសនោះទេ ពោលត្រូវបន្តធ្វើ អនាម័យ សម្អាត និងលាងដៃដោយសាប៊ូ ប្រើប្រាស់អាល់កុល ឬជែលសម្លាប់មេរោគ និងត្រូវប្រើម៉ាស់ ជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាត សុវត្ថិភាពសង្គម និងបុគ្គលឲ្យបាន ខ្ចាប់ខ្ជួន ជាពិសេស ត្រូវចូលរួមអនុវត្ត រាល់វិធានការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឲ្យមាន ប្រសិទ្ធភាពខ្ពស់។
មន្ត្រីរដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថាៈ អំណោយមនុស្សធម៌ ដែលលោក អភិបាលខណ្ឌ នាំយកទៅចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០ គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ៣ដប, ទឹកត្រី ៣ដប, ស្ករស ២គីឡូក្រាម, ត្រីខ ៤កំប៉ុង, ទឹកក្រូច ៤កំប៉ុង, ទឹកដោះខាប់ ៤កំប៉ុង, តែ៤កញ្ចប់, គុយទាវ ៥គីឡូក្រាម, សារុង១, ក្រមា១ និងថវិកា ៩ ម៉ឺនរៀល៕/V-PC