អាជ្ញាធរ​ខណ្ឌ​ប្ញ​ស្សី​កែវ​ជួសជុល​បណ្ដោះអាសន្ន​ជង្ហុក​សំបុកមាន់ តាមផ្លូវ​ជាតិ​លេខ​៥ ក្នង​សង្កាត់​ច្រាំង​ចំរេះ​ទី​១

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ លោក​ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​បញ្ជា​ដល់ កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ ចុះ​ធ្វើការ​ជួសជុល​បណ្ដោះអាសន្ន​ជង្ហុក​សំបុកមាន់ តាមផ្លូវ​ជាតិ​លេខ​៥ ក្នង​សង្កាត់​ច្រាំង​ចំរេះ​ទី​១​។


​ជាមួយគ្នា​នោះបាន​ចុះ​ធ្វើ​អនាម័យ​សម្អាត​ដី លើ​មហាវិថី ឈ្នះ​ឈ្នះ ចាប់ពី​រង្វុង​មូល​មកដល់​ក្រោម​ស្ពាន​ព្រែក​ព្នៅ និង​នៅតាម​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ជាតិ​លេខ​៥ ក្នង​សង្កាត់​ស្វាយប៉ាក​។

​បន្ទាប់មក​បាន​ចុះ​សម្រួល​ចរាចរណ៍ នៅ​ការដ្ឋាន​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​និង​ចុះ​សម្រួល​ចរាចរណ៍ នៅ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​១០០៣ ក្នុង​សង្កាត់​ស្វាយប៉ាក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular