Home កីឡា កុងត្រា​៤​ឆ្ន...

កុងត្រា​៤​ឆ្នាំ​របស់​ម៉េស​ស៊ីមា​ន​តម្លៃ​រហូត​ដល់​ទៅ ៦៧៣ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាសែត El Mundo បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា កិច្ចសន្យា​ថ្មី​ចុងក្រោយ​បំផុត​របស់​លី​អូ​នែ​ល ម៉េស​ស៊ី ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ Barcelona មាន​តម្លៃ​រហូត​ដល់ ៥៥៥ លាន​អឺរ៉ូ (៦៧៣ លាន​ដុល្លារ​) សម្រាប់​រយៈពេល ៤ រដូវ​កាល​។​

​កាសែត​អេ​ស្ប៉ាញ​ប្រចាំ​ថ្ងៃ​នេះ​បាន​និយាយថា ខ្លួន​បាន​ទទួល​ឯកសារ​ដែល​ម៉េស​ស៊ីបាន​ចុះហត្ថលេខា​ជាមួយ​ក្លឹប​អ្នកមានបុ​ណ្យក្នុង​ឆ្នាំ ២០១៧ ដែល​រួមមាន​ទាំង​ចំណូល​ថេរ​និង​អថេរ​ដែល​អាច​ឈាន​ដល់​ជិត ១៣៨ លាន​អឺរ៉ូ (១៦៧ លាន​ដុល្លារ​) ក្នុង​មួយ​រដូវ​កាល​។ កាសែត​នេះ​បាន​និយាយថា វា​ជា​កិច្ចសន្យា​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​ដែល​បាន​ព្រមព្រៀង​ជាមួយ​អត្ត​ពលិកម្នា​ក់​នៅក្នុង​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​។​

​ម៉េស​ស៊ី​នឹង​ត្រូវ​បង់ពន្ធ​ប្រហែល​ពាក់កណ្តាល​នៃ​ប្រាក់​ទាំងនោះ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​របាយការណ៍​ព័ត៌មាន​សរសេរថា កីឡាក​រវ័យ ៣៣ ឆ្នាំ​រូប​នេះ​ទទួលបាន​ប្រាក់​ជាង ៥១០ លាន​អឺរ៉ូ (៦១៩ លាន​ដុល្លារ​) នៃ​ប្រាក់​សរុប​រួចទៅហើយ​។​

​ក្លិប Barcelona បាន​បដិសេធ​ការទទួលខុសត្រូវ​ចំពោះ​ការ​បែកធ្លាយ​ឯកសារ​នេះ ហើយ​និយាយ​ថា ខ្លួន​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​នេះ​៕

​ម៉េស​ស៊ីមា​ន​កុងត្រា ៥៥៥ លាន​អឺរ៉ូ​ជាមួយ Barca

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular