ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាៈ”ពេលនេះនៅ រ៉ងហ្គោនបានចាប់ផ្ដើមហើយប្រធានាធិបតីនិងទីប្រឹក្សារដ្ឋត្រូវទាហានចាប់ខ្លួនហើយ”។ ដែលបញ្ហានេះកម្ពុជាមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់នៅ ក្នុងអាស៊ាន។ ព័ត៌មានអាចផ្សព្ធផ្សាយបានតែមិនត្រូវធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងបែបនេះនៅព្រឹកថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងឳកាសអញ្ជើញបើកការដ្ឋានសាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនិងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រ ព្រឹត្តកម្មទឹកស្អាតចម្ការមន៕