អូស្ត្រាលី កាលពីថ្ងៃចន្ទទី០១កុម្ភៈបានទាមទារអោយយោធាមីយ៉ាន់ម៉ាដោះលែងមេដឹកនាំ អ៊ុង សាន ស៊ូជី និងឥស្សរជនជាប់ឆ្នោតដទៃទៀត ដោយបានព្រមានថា យោធាប្រទេសមួយនេះកំពុង«ព្យាយាមដណ្តើមអំណាចសាជាថ្មី»។ក្នុងពេលជាមួយគ្នា ជប៉ុន បាននិយាយថា ខ្លួនមិនមានផែនការនាំពលរដ្ឋជប៉ុនចេញពីមីយ៉ាន់ម៉ាទេ តែបន្តតាមដានសភាពការណ៍នេះ។