លោក ឃ្លាំង ហួត ប្រធានកិត្តិយស អនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌជ្រោយចង្វារ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជា ពលរដ្ឋចាស់ជរា ជនពិការ និងមានជីវភាពខ្វះខាត ចំនួន ៣០ គ្រួសារ រស់នៅសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះ ។
