ដោយៈអង្គារ៍ហេង/ភ្នំពេញៈប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសភេទទី ៣ ដែល លោតសម្លាប់ខ្លួនលើស្ពាន ជ្រោយចង្វាកាលរសៀលថ្ងៃទី ៣១ ខែមករាស្ថិត តាម មាត់ទន្លេ ខខាងត្បូ ងពីស្ពាន ជ្រោយចង្វា ប្រហែល ៣០០ ម៉ែត្រ ក្នុង សង្កាត់ ស្រះចកខណ្ឌដូនពេញ។នៅពេលដំបូងគេគិតថាអត្តឃាតជនគឺជាស្ត្រីដោយសារតែនៅកន្លែងកើតហេតុបន្សល់ទុកនូវស្បែកជាស្ត្រីមួយគូ។អត្តឃាតជនមានវិបត្តិផ្ទាល់ខ្លួននិងគ្រួសារ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ ស៊ីម ទិ អាយុ ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅ បន្ទប់ ជួល ស្ថិតនៅក្នុង សង្កាត់ ទួលសង្កែ ទី ១ ខណ្ឌប្ញស្សី កែវ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិព្រៃដើមថ្នឹង ឃុំដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
គួរបញ្ជាក់ថា នៅ ម៉ោង ៩ យប់ ថ្ងៃទី ២៩ ខែមករាប្រជាពលរដ្ឋ ដែល ធ្វើដំណើរ នៅលើ ស្ពាន បានឃើញ ស្ដ្រី ម្នាក់ លោតទឹក សម្លាប់ខ្លួន ពីលើ ស្ពាន ជ្រោយចង្វា ដោយមិន ស្គាល់ អត្តសញ្ញាណ នោះទេ បន្សល់ទុក តែ ស្បែកជើង ពណ៌ ខ្មៅ មួយគូ នៅ ជិត បង្កាន់ដៃស្ពាន និង ស្នាមដៃជើង នៅជាប់ លើ បង្កាន់ដៃស្ពាន តែប៉ុណ្ណោះ ។
បើតាមសម្តីមិត្តរបស់សពបានឱ្យដឹងថា រយៈពេលកន្លងមក ស៊ីម ទិ បម្រុងមកលោតទឹក លើ ស្ពាន នេះ ជាច្រើនលើក មកហើយ តែ មិនបានសម្រេច តែ រហូតមកដល់ យប់ ថ្ងៃទី ២៩ នេះ គាត់ លោត ជា លើកចុងក្រោយ រហូត បាន សម្រេច តែម្តង ដោយ មូលហេតុ ពិបាកចិត្ត រឿង ផ្ទាល់ខ្លួន និង គ្រួសារ ៕សរន