ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈជាមួយនឹងរូបថតចំនួនប្រាំបួនសន្លឹកលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុបានសរសេរនៅក្នុងផេកផ្លូវការ របស់លោកថាបន្ទប់ទឹកសាធារណ:ទាំង៩ នៅបណ្ដោយឆ្នេរក្នុងក្រុងព្រះសីហនុក្រោមគោលនយោបាយសម្ដេចតេជោ កំពុងដំណើរការក្នុងយ៉ាងល្អ ។ ចូលឆ្នាំខ្មែរខាងមុខ នឹងបានដាក់ជូនសាធាណជន ប្រើប្រាស់ហើយ ។
ទន្ទឹមនឹងសារគួរជាទីចាប់អារម្មណ៍នេះលោកអភិបាលខេត្តបានលើកជាសំណួរថា”សុំយោបល់ប្រិយមិត្ត អំពីការគ្រប់គ្រងផង បើហ្វ្រី មិនសូវស្អាត បើយកលុយប៉ះពាល់ !”។
គិតត្រឹមម៉ោងជិត១១ព្រឹកថ្ងៃទី១ខែកុម្ភៈនេះ មានចំនួន អ្នកចូលចិត្ត៨.០០០(8k) អ្នកបញ្ចេញមតិជាង៧៥០និងអ្នកស៊ែរជាង៥០០។អ្នកបញ្ចេញមតិភាគច្រើនបានជំរុញឲ្យមានការបង់ប្រាក់ក្នុងតម្លៃ៥០០រៀលនិងមានការសរសេរបញ្ជាក់ជាសាធារណៈផង៕សរន