Home ព័ត៌មានសំខាន់ៗ រដ្ឋប្រហារ​ផ្...

រដ្ឋប្រហារ​ផ្លូវកា​រហើយ​! យោធា​មី​យ៉ាន់​ម៉ា អះអាងថា ខ្លួន​នឹង​គ្រប់គ្រង​អំណាច​មួយ​ឆ្នាំ​ដោយសារ…

​ប្រែ​សម្រួលៈ​វាសនា​/​ណៃពី​ដោ​រ​៖ ទូរទស្សន៍​កងទ័ព​មី​យ៉ាន់​ម៉ា បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី១ខែ​កុម្ភៈនេះ​ថា​យោធា​នឹង​គ្រប់គ្រង​ប្រទេស​មួយ​ឆ្នាំ​ទៅ​មុខ ចំ​ពេល​មាន​របាយការណ៍​ថា​អ្នកនយោបាយ​ជាន់ខ្ពស់​ជា​​ច្រើន​របស់​ប្រទេស​នេះ រួមមាន​លោកស្រី អ៊ុង សាន ស៊ូ​ជី កំពុង​ត្រូវបាន​ចាប់ខ្លួន​។​

​ពិធីករ​ទូរទស្សន៍​យោធា​Myawaddy TV បាន​ធ្វើ​ការប្រកាស​ដូច្នេះ និង​បាន​យោង​ទៅរ​កវគ្គ​ច្បាប់​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​អនុញ្ញាត​ឲ្យយោធា​ចូល​គ្រប់គ្រង​ប្រទេស​ក្នុងពេល​ប្រទេស​ជួប​គ្រោះអាសន្ន​។​​លោក​បាន​និយាយថា ហេតុផល​ដែល​យោធា​ចូល​គ្រប់គ្រង​ប្រទេស​នេះ ដោយសារ​រដ្ឋាភិបាល​ខ​ក​ខានមិនបាន​ប្រព្រឹត្ត​តាម​ការទាមទារ​របស់​ក្រុម​យោធា​ដែល​បាន​អះអាងថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ និង​ការ​ដែល​រដ្ឋាភិបាល​មិន​បាន​ពន្យារ​ពេល​បោះឆ្នោត​ដោយសារតែ​វិបត្តិ​វីរុស​កូរ៉ូណា​។​

​ការប្រកាស​អំពី​យោធា​ចូល​គ្រប់គ្រង​អំណាច​ជំនួស​រដ្ឋាភិបាល​ស៊ីវិល​នេះ​កើត​ឡើង​បន្ទាប់ពី​មាន​ការសង្ស័យ​និង​ព្រួយបារម្ភ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មកហើយ​ថា​យោធា​អាច​នឹង​ធ្វើ​រដ្ឋប្រហារ​ដោយសារ​តែ​ជម្លោះ​​ការបោះឆ្នោត​។​វា​ក៏​បាន​កើតឡើង​ចំ​ថ្ងៃ​ដែល​សភា​ជាប់ឆ្នោត​ថ្មី ត្រូវ​បើក​សម័យប្រជុំ​លើក​ដំបូង​ផង​ដែរ​។​

​ការចាប់ខ្លួន​អ្នកនយោបាយ​ក្នុង​ក្រុម​កាន់អំណាច​និង​ការ​កាត់ផ្តាច់​សេវា​ទូរគមនាគមន៍​កាលពីដើម​ថ្ងៃ​ចន្ទ​ជា​សញ្ញា​ថា យោធា​មី​យ៉ាន់​ម៉ា មាន​ផែនការ​ដណ្តើម​អំណាច​ហើយ​។​ការហៅ​ទូរស័ព្ទ និង​ការភ្ជាប់​​អ៊ិន​ធឺ​ណិ​ត ទៅកាន់​រដ្ឋធានី​ណៃ​ពីដោរ ត្រូវបាន​ផ្តាច់ រីឯ​គណបក្ស​សម្ពន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ស៊ូ​ជី ក៏​មិន​អាច​ទាក់ទង​បានដែរ​។​

​សារព័ត៌មាន​អន​ឡា​ញ​The Irrawaddy បាន​រាយការណ៍​ថា លោកស្រី ស៊ូ​ជី ដែល​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស និង​ប្រធានាធិបតី វីន មី​យីនត៍ ត្រូវបាន​ឃាត់ខ្លួន​នៅមុន​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​។​សមាជិក​​ប្រតិបត្តិ​របស់​បក្ស​កាន់អំណាច សមាជិកសភា និង​សមាជិក​គណៈរដ្ឋមន្ត្រី​តំបន់ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕

​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក ឧត្តមសេនីយ៍ មីន អ៊ុង ហ្លាំង បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា រដ្ឋធម្មនុញ្ញ​អាច​ត្រូវ​ព្យួរ​ទុកចោល បើសិនជា​មិន​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular