ដោយៈ សរិទ្ធ/ភ្នំពេញៈ បុគ្គលិកម្នាក់ នៃក្រុមហ៊ុនឆ្នោតឡូតឺរី ដែលស៊ីដាច់ប្រាក់ក្រុមហ៊ុន ចំនួន ១២០ លានរៀល បានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតឡូតឺរី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នគរបាលប៉ុស្តិ៍ បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ យាង រស្មី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឆ្នោតឡូតឺរី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី ៕/V-PC