Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត បើក​បុ...

រថយន្ត បើក​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ស្លាប់​

ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ រថយន្ត​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី យប់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៤-៣៥ ចំណុច​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។​

​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ឈ្មោះ រុន បឹង អាយុ​២៨​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ឈើកាច់ ឃុំ​កំពង់​សិង្ហ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត មួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-1511 បើកបរ​ដោយ​ឈ្មោះ គង់ ប៊ុនថន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​វែង សង្កាត់​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បើក​តាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​អ្នក​លឿង ទៅ​ភ្នំពេញ ។ ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​នេះ បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1E-0899 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ភ្នំពេញ ទៅ​អ្នក​លឿង បណ្តាល​ឲ្យ​ស្លាប់ អ្នកបើកបរ​ម៉ូតូ នៅនឹងកន្លែង​កើតហេតុ​។ ក្រោយមក អ្នកបើករថយន្ត បាន​ព្យាយាម​រត់គេច ចេញពី​កន្លែងកើតហេតុ តែ​ត្រូវ​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​បានមក​វិញ​បញ្ជូនទៅ អធិការដ្ឋាន​ស្រុក​កៀនស្វាយ ដើម្បី​សួរនាំ​បន្ត​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​វាស់វែង យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កៀនស្វាយ រង់ចាំ​ដោះស្រាយ​បន្ត តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular