ដោយៈ បញ្ញាសាស្ត្រ/ភ្នំពេញៈ ជាអ្នកនិពន្ធបទចម្រៀង សម្រាប់ច្រៀងខ្លួនឯង លោក គុយ លី បានអភិវឌ្ឍន៍ ការងាររបស់ខ្លួន បានមួយជំហ៊ានទៀតហើយ ពោលគឺលោក បានការផ្តល់សិទ្ធិ និងទំនុកចិត្ត ពីផលិតកម្មយក្ស Galaxy Navatra ដោយឱ្យបញ្ចេញ ស្នាដៃនិពន្ធ បទចម្រៀង និង Melody ឲ្យតារាចម្រៀង ច្រៀងថែមទៀតផង។
ក្នុងថ្ងៃនេះ (ថ្ងៃទី១ កុម្ភៈ ២០២១) បទចម្រៀង សម្រាប់អបអរចូលឆ្នាំខ្មែរ ខាងមុខ ច្រៀងដោយតារាចម្រៀង សំលេងស្អក លោក ខេម មានចំណងជើងថា «ធ្លាប់បាន បងនៅ?» ត្រូវបានគេស្គាល់ថា ជាស្នាដៃនិពន្ធ ដោយលោក គុយ លី ហើយបទនេះ គ្រាន់តែចេញលើយូធូបភ្លាមៗ ក៏មានអ្នកចុចមើល រាប់រយដង រួចទៅហើយ។
លោកបាននិពន្ធបទដំបូង ក្នុងផលិតកម្មល្បីឈ្មោះ មួយនេះ មានចំណងជើងថា «ធ្លាប់បានបងនៅ?» ច្រៀងដោយតារាចម្រៀង ខេម ដែលជាបទ សម្រាប់ការរាំលេងកម្សាន្ត នារដូវចូលឆ្នាំខ្មែ រខាងមុខនេះ ពីអ្នកនិពន្ធ Melody និងទំនុកច្រៀង គុយ លី ចម្រៀង ពលករ។ និពន្ធបទភ្លេង ប្រុស ម៉ៅ នឹងដឹកនាំសម្តែង Jonathan។ បទ”ធ្លាប់បានបងនៅ?” របស់ផលិតកម្ម Galaxy Navatra ផុសលើ Channel ផ្លូវការ នៅព្រឹកនេះតែម្ដង ដោយទទួលបាន ការគាំទ្រច្រើន។
តាមការបញ្ជាក់ពីលោក យឹម តាស្រង់ ផលិតកម្ម Galaxy Navatra តែងតែផ្ដល់ឱកាស ព្រមលើកទឹកចិត្តដល់យុវវ័យ ដែលមានស្នាដៃ លើការតែងនិពន្ធ ទាំង Melody ទំនុកច្រៀង និពន្ធបទភ្លេង ក៏ដូចជា អ្នកដឹកនាំសម្ដែងថតកាត់តជាដើម។ លោកបាននិយាយថាៈ ប្រសិនបើបទទី១ “ធ្លាប់បានបងនៅ?” ទទួលបានការគាំទ្រច្រើន ផលិតកម្ម Galaxy Navatra នឹងឲ្យលោក គុយ លី បញ្ចេញនៅស្នាដៃ ជាបន្តបន្ទាប់ទៀត៕/V-PC