ដោយៈសុផល/សៀមរាប៖ប្រាក់កម្ចីឬភាសាបច្ចេកទេសហៅថា“ឥណទា ន” មានប្រយោជន៍សម្រាប់ការយកមកធ្វើពាណិជ្ជកម្មនិងពង្រីកអាជីវកម្មដែលមានទិសដៅច្បាស់លាស់ ។ភាពជោគជ័យផ្នែកសេដ្ឋកិច្ចនៃអាជីវកម្ម អាស្រ័យទៅលើកត្តាជាច្រើន ។ កត្តាដ៏សំខាន់មួយគឺការសហការជាមួយ នឹងធនាគារ ដែលអាចជឿទុកចិត្តយ៉ាងពេញលេញគ្រប់ពេលវេលា ។
អ្នកប្រកបអាជីវកម្មនៅក្នុងវិស័យសហគ្រាសធនតូចនិងមធ្យម(SME)នៅខេត្តសៀមរាប បានលើកឡើងថា ៖ «កម្ចីរបស់ធនាគារអេស៊ីលីដាងាយ ស្រួល លឿន ទុកចិត្តបាន និងជួយឱ្យអាជីវកម្មរបស់ពួកគាត់មានការរីក ចម្រើnទៅមុខជាលំដាប់»។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោកស្រី ម៉ែន ចរិយា ម្ចាស់អាជីវកម្មផលិតទឹកកក ហ៊ាង ហុកឃាង នៅខេត្តសៀមរាប បាននិយាយថាអាជីវកម្មលោក ស្រីក៏ជួបបញ្ហាដែរ នៅក្នុងសម័យកូវីដ១៩នេះ តែវាមិនប៉ះពាល់ខ្លាំងរហូតដល់បិទអាជីវកម្មនោះទេដោយខ្សែច្រវ៉ាក់ផលិតកម្មនៅតែដំណើរការហើយការផ្គត់ផ្គង់នៅតែបន្ត តែការផលិតក៏មានការថយចុះមួយកម្រិតដែរ ។
លោកស្រីបញ្ជាក់ថា៖« អាជីវកម្មលោកស្រីធំធាត់រហូតមកដល់ពេលនេះ ក៏ជាចំណែកមួយរបស់ធនាគារអេស៊ីលីដាដែលបានផ្ដល់ឥណទានសម្រាប់ពង្រីកខ្សែច្រវ៉ាក់ផលិតកម្មជាបន្តបន្ទាប់ផងដែរហើយទោះស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃសេដ្ឋកិច្ចក៏ធនាគារអេស៊ីលីដា នៅតែផ្ដល់កម្ចីដល់លោកស្រីក្នុងការប្រើប្រាស់ឥណទានសម្រាប់ពង្រីកអាជីវកម្ម ។
លោកស្រីបានបន្តថា៖«តាមរយៈកម្ចីអេស៊ីលីដាលោកស្រីបានពង្រីកសាខាអាជីវកម្មផលិតទឹកកកបាន៤ទីតាំងនៅខេត្តសៀមរាបហើយៗថ្មីៗនេះទៀតលោកស្រីបានខ្ចីឥណទានបន្ថែមពីអេស៊ីលីដាសម្រាប់ទិញបន្ទះសូឡាក្នុងគោលបំណងកាត់បន្ថយចំណាយអគ្គិសនី» ។
ចំណែកលោក រ៉េត រី ម្ចាស់អាជីវកម្មលក់គ្រឿងយន្តកសិកម្មនិងផ្គត់ផ្គង់គ្រឿងដែក នៅផ្សារដំដែក ក្នុងស្រុកសូត្រនិគម ក៏បាននិយាយផងដែរថាប្រាក់កម្ចីរបស់អេស៊ីលីដាបានជួយឱ្យអាជីវកម្មរបស់លោកពង្រីកខ្លួនកាន់តែប្រសើរនិងរីកធំទៅៗហើយកត្តាធ្វើឱ្យលោកជ្រើសរើសធនាគារនេះជាដៃគូផ្តល់ប្រភពទុនកម្ចីគឺដោយសារមានសេវាភាពងាយស្រួលមិនសាំញាំលឿនរហ័ស និងអត្រាការប្រាក់សមរម្យ។
លោក ជិត តេង ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅស្រុកសូត្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ទោះមានវិបត្តិកូវីដ១៩ក៏ដោយ តែលោកបានពង្រីករោងម៉ាស៊ីនកិនស្រូវបន្ថែម ហើយបាននឹងកំពុងសង់ឡសម្ងួតមួយទៀត ដើម្បីសម្ងួតស្រូវដែលទិញពីកសិករព្រោះកសិករខ្លះលក់ស្រូវទាំងសើមដែលទាមទារឱ្យមានការសម្ងួតបានល្អមុនចូលរោងម៉ាស៊ីនកិនស្រូវ ។
លោកបន្តថាបើទោះបីនៅក្នុងវិបត្តិកូវីដ១៩ក្ដីតែតម្រូវការអង្ករពីប្រជាពលរដ្ឋនៅតែមានដដែលជាពិសេសនោះគឺតម្រូវការពីភ្នំពេញ។ អ្វីដែលជាបញ្ហាសម្រាប់រោងម៉ាស៊ីនកិនស្រូវក្នុងឆ្នាំ២០២០កន្លងទៅគឺគ្រោះទឹកជំនន់បានផ្ដាច់ផ្លូវនិងបំផ្លាញដំណាំស្រូវពលរដ្ឋជាច្រើន ធ្វើឱ្យរូបលោកពិបាករកស្រូវមកកិននិងផ្គត់ផ្គង់អង្ករទៅកាន់អតិថិជនបោះដុំនៅភ្នំពេញ។
លោកបន្តទៀតថា៖«ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ លោកក៏មិនពិបាកក្នុងការស្នើសុំឥណទានមកវិនិយោគបន្ថែមនោះដែរ ដោយសារតែធនាគារគេបានមើលឃើញពីការរីកលូតលាស់នៃអាជីវកម្មដោយមិនប៉ះពាល់ជាមួយនឹងបញ្ហាកូវីដ១៩ឡើយ ។ កម្ចីរបស់ធនាគារអេស៊ីលីដាបានដោះស្រាយបញ្ហានិងជួយឱ្យរោងម៉ាស៊ីនកិនស្រូវរបស់លោកកាន់តែល្អប្រសើរឡើង»។
សូមជម្រាបថា៖ធនាគារអេស៊ីលីដានៅឆ្នាំ២០២១នេះ បានត្រៀមកញ្ចប់មូលនិធិកម្ចីជិត៦០០លានដុល្លារអាមេរិកដើម្បីជួយគាំទ្រសហគ្រាសធុនតូចនិងមធ្យម(SMEs)ក្នុងប្រទេសកម្ពុជាសម្រាប់ការពង្រីកអាជីវកម្ម ។Ph