Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​៖​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មានតម្លៃ​ខ្លាំងណាស់​ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​មានប្រសា ស ន៍ផ្តល់​សារៈសំខាន់​ទៅលើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​និង​ការ​អភិបាលកិច្ច ។ សម្តេច​សង្កត់ធ្ងន់ថា​ប​ទ​ពិសោធ​ជោគជ័យ​របស់​យើង​កន្លងទៅ​គឺ​ការចូលរួម​របស់​ប្រជាជន​បើ​គ្មាន​ការចូលរួម​របស់​ប្រជាជន ទេ​យើង​មិនអាច​គ្រប់គ្រង​សភាពការណ៍​នេះ​បានទេ ។ បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​មាន​ជិត ៥០០នាក់ ប៉ុន្តែ​យើង​មិនមាន​មនុស្ស​ស្លាប់​ទេ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ង​ស​ទី ១ ខែកុម្ភៈ ២០២១ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លេ​ង​ទៀតថា​៖​បញ្ហា​វា​មិន​ឋិត​លើ​ប្រទេស​ណា​មាន​ប្រទេស ណា​ក្រ​នោះទេ ប្រទេស​មាន​វិទ្យាសាស្ត្រ​រីកចំរើន​លើ​ប្រទេស​ណា​មាន​វិទ្យាសាស្ត្រ​មិន​ជឿនលឿន​នោះទេ ។ ប៉ុន្តែ​វា​ស្ថិតនៅត្រង់​អភិបាលកិច្ច​តែម្ដង ។ ប្រទេស​មួយចំនួន​វិទ្យា សាស្ត្រ​ជឿនលឿន​ប៉ុន្តែ​មនុស្ស​ស្លាប់​គ​ជើង​និង​ឆ្លង​ក៏​ច្រើន ,​ប៉ុន្តែ​ប្រទេស​អ្នកក្រ​រួមមាន​កម្ពុជា ឡាវ ទី​មរ​ឡេស ឆ្លង​តិច​ហើយ​មិនទាន់មាន​មនុស្ស​ស្លាប់​នោះទេ​ក្នុង​អាស៊ាន ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​និង​ជនរួមជាតិ​ទូទាំងប្រទេស​ទាក់ទង​ជា មួយនឹង​ការគ្រប់គ្រង​កូ​វីដ​១៩​នៅ​ទូ​ទាង​ប្រទេស​ថា​៖​មកដល់ពេលនេះ​នៅលើ​ពិភពលោក​ទាំងមូល​ក៏ដូចជា​ក្នុង​តំបន់​មិនទាន់​ស្រាក​ស្រា​ន​នៅឡើយ​ទេ រាប់ទាំង​កម្ពុជា​ផង ។ សម្តេច​បាន​យក​ឱកាស​នេះ​សុំ​នូវ​ការយោគយល់​ចំពោះ​បងប្អូន​ជន រួម​ជាតិ​ជាពិសេស​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​តំបន់​ព្រំដែន​ជាង ៧.000 នាក់ ក្នុង​ខេត្ត​ទាំង ៧ ដោយ​សម្តេច​បានធ្វើការ​បញ្ជាក់ថា​៖​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​មិន​ថា នៅ​ទីក្រុង​ភ្នំពេញ​ឬ​នៅ​ខេត្ត​ជាប់​ព្រំដែន​ទេ​គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​មិនអាច​បន្ធូរបន្ថយ​បានទេ​។ សម្តេច​បាន​សុំ​អង្វរក​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក គឺ​មិនអាច​កាត់បន្ថយ​បានទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​បទពិសោ ធន៍រ​បស់​យើង​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​កូ​វីដ​បានល្អ​គឺ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រយៈពេល១៤ ថ្ងៃដោយ​ខានមិនបាន​មិនអាច​បន្ថយ​វា​មក​នៅត្រឹម ១០ ថ្ងៃ​ឬ ៧ ថ្ងៃ​នោះទេ​។​ដូចនេះ​បងប្អូន​ពលករ​ដែល​ម​ក​ពី​ប្រទេស​ថៃនិងបង ប្អូន​ខ្មែរ​ដែល​មកពី​បរទេស​ធ្វើដំណើរ​មក​ស្រុក កំណើត​ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដោយ​ខានមិនបាន ។​ក្នុងករណី​អ្នកធ្វើដំណើរ​មកជា​មួយ​មាន​កើត​កូ​វីដ​ត្រូវ​បន្ត​ធ្វើតាម​លេខ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​កូ​វីដ​១៩​មិន​ទៅបាននាំចូល​នៅក្នុង​សហគមន៍​សារជាថ្មី​ទេ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​សម្តេច​សុខចិត្ត​ចិញ្ចឹម​បងប្អូន​នៅតាម​ព្រំដែន​ដោយ​រាជរដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​និង ទឹក​សុទ្ធ​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម ខេត្ត​ជាប់​ព្រំដែន​ដែល​ការទទួល​ទាន​ប្រចាំថ្ងៃ​របស់​បងប្អូន​លើ​កងទ័ព​បី​ដង ។ រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ឲ្យ​បងប្អូន​ទទួលទាន​បាន​ឆ្អែត ឱ្យមាន​អនាម័យ​គ្រប់គ្រាន់​ដើម្បី ធានាថា​កុំឱ្យ​មានការ​ឆ្លង​ចូលទៅ​កាន់​សហគមន៍ ។ សម្តេច​បន្តថា​ពេលវេលា​នេះ​ជា​ពេលវេលា​មិនមែន​ត្រូវ​ស្តីបន្ទោស​គ្នា ហើយ​មិនមែនជា​ពេលវេលា​ត្រូវ​ដណ្ដើម​គ្នា​យក​ល្អ នោះទេ​ជា​ពេលវេលា​ដែល​ត្រូវ​រួមគ្នា ទាំង​បណ្ដា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​កូ​វីដ​១៩​នេះ ។ មិនមែនជា​ពេលវេលា​ដែល​ប្រទេស​ណា មួយ​ត្រូវធ្វើ​គ្រូ​របស់​ប្រទេសមួយ​នោះទេ ។ ប៉ុន្តែ​ជា​ពេលវេលា​ដែល​យើង​ត្រូវ​ចែករំលែក​នូវ​បទពិសោធ​ន៏​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុងការ​ប្រឆាំង​ទប់ស្កាត់​និង​កូ​វីដ​១៩ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា​កម្ពុជា​កំពុង​តែមាន​ហានិភ័យ​ខ្ពស់ ដោយសារតែ​ប្រទេស​ថៃ​មាន​ការឆ្លង​ចូល​សហគមន៍ ហើយ​វៀតណាម​ក៏​មានការ​ឆ្លងតាម សហគមន៍​ផងដែរ ហើយ​កម្ពុជា​យើង​ក៏​ធ្លាប់​ផ្ទុះ​នៅក្នុង​សហគមន៍​ដែលមាន​មនុស្ស ៤១ នាក់​បាន​ឆ្លង ។ ដូចនេះ​ត្រូវខិតខំ​ទប់ស្កាត់​យ៉ាងណា​កុំ​ឲ្យ​ការ​ឆ្លងតាម​សហ គមន៍​នេះកើតឡើង​ជាថ្មី ។

​សម្តេច​ក៏បាន​បង្ហាញ​អារម្មណ៍​របស់​សម្តេច​ថា សម្តេច​ធ្លាប់ជា​មេទាហាន​ដែល​ធ្លាប់​ចូល​សមរភូមិ​រាប់មិនអស់​តែ​សម្តេច​មិនដែល​ញ័រ​ដៃ​ញ័រ​ជើង​នោះទេ​។ សម្តេច​ធ្លាប់​ជួបចរចា ជាមួយ​មេដឹកនាំ​ប្រទេស​ធំៗ​រាប់ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជាច្រើន​ជំនាន់​,​សម្តេច​មិន​ដែរ​តក់ស្លុត​ជាមួយនឹង​អ្វី​នោះទេ​។​ប៉ុន្តែ​ធ្វើ​មេបញ្ជាការ​ប្រឆាំង​កូ​វីដ​នេះ​គឺ ជា​រឿង​មួយ​ដែល​លំបាក ម៉ោង​ដែល​គេ​រាយការណ៍​ជូន​សម្តេច​នោះ​គឺ​សម្តេច​កាន់​ទូរ​សព្ទ​ញ័រ​ដៃ ព្រោះ​ពេលខ្លះ​តក់ស្លុត​និង​ចំនួន​អ្នក​ឆ្លង​ច្រើន ថ្ងៃ​ណា​មិនមាន​អ្នក​ឆ្លង​ក៏​ធូរ​អារ​ម្មណ៍ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​ខ្ញុំ​សុំ​អង្វរក​ឲ្យ​បន្ត​អនុវត្ត​នូវ​វិធាន​ទប់ស្កាត់​កូ​វីដ​១៩ ព្រោះ​ជិត​ដល់​ចូលឆ្នាំ​ចិន​ទៀតហើយ ។​…​ចូលឆ្នាំ​ចិន​ពិតជា​ស្រវឹង​ខ្មែរ ។​ខ្ញុំ​សុំ​ថា សប្បាយ​អី​សប្បាយ​ចុះ​តែ​កុំ​ភ្លេច ៣ ការពារ គឺ​ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត​សុវត្ថិភាព នេះ​គឺជា​ការសុំ​ការយោគយល់​ពី​បងប្អូន រៀបការ​ក៏​នៅតែ​ធ្វើបាន ក៏ប៉ុន្តែ​យើង​រក្សា​ឲ្យ បាន​នូវ​សុវត្ថិភាព ។ ខ្ញុំ​ធ្វើជា​មនុស្ស​ចុះចាញ់​ទៅ​ចោះ​ដើម្បី​ឈ្នះ​កូ​វីដ វិធី​ដែល​ល្អ​ជាងគេ​គឺជា​អ្នកខ្លាច​តែ​មិនមែន​បាត់​ម្ចាស់ការ​នោះទេ​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​កម្ពុ​ជាមាន​ភ័​ព្ធ​សំណាង​ដែល​យើង​មិនទាន់មាន​មនុស្ស​ស្លាប់​ដោយសារ​កូ​វីដ​១៩​ហើយ​មាន​ចំនួន​អ្នក​ឆ្លង​តិច​តែ​មិនត្រូវ​មើលស្រាល​នោះទេ​។​ដូច្នេះ​ត្រូវ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំ ដែន​កម្ពុជា​ថៃ​ដែល​ពលករ​ត្រឡប់​ពី​ថៃ​បើ​គេ​ឈឺ​ព្យាបាល​ឱ្យគេ​ជា ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង ធ្វើតេស្ត​នៅតាម​ច្រក ទ្វារ​អន្តរជាតិ តាម​ព្រលានយន្តហោះ​នានា​ឲ្យ​បាន​ហ្មត់ចត់ ,​គ្រប់គ្រង​បញ្ហា​នេះ​បាន​ប្រជាពលរដ្ឋ​របស់​យើង​បាត់​ការភ័យខ្លាច តែ​យក​ល្អ​គិតថា​«​មាន​ល្អ​ជាង​មិនមាន​» ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ព្យាករណ៍​ថា​ឆ្នាំ ២០២១ នេះ​កូ​វីដ​មិនទាន់​បញ្ចប់​ទេ ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ចំនួន​អ្នកស្លាប់​នៅតែមាន​ច្រើន​យ៉ាងនេះហើយ​ស្លាប់​ច្រើន​ជា ង​គេ​គឺ​ប្រទេស​អ្នកមាន​តែម្ដង​និយាយ​ឱ្យ​ពិតសហ រដ្ឋអាមេរិក​ស្លាប់​ច្រើនជាងគេបន្ទាប់​ទៅ​នៅ​អឺរ៉ុប​ហើយ​អឺរ៉ុប​និង​ទៀត​នៅ​ប្រទេស​ហូ​ឡង់ដែល​ជាសមាជិក​សហគម ន៍​អឺរ៉ុបរដ្ឋាភិបាល​បិទ​គាត់​មិន​ព្រម​គាត់​ធ្វើបាតុកម្ម​ដុត​ហាង​ដុត​អី​ទៀត​នេះ​ហៅថា​ប្រជាធិបតេយ្យ​ដល់​កំពូល​ហើ យដល់​ផុតពី​ប្រជាធិបតេយ្យ​ទៅ​គាត់​ស្លាប់​ខ្លួនឯង​ដដែល​អញ្ចឹង​វា​លំ បាក​។ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​របស់​ពលរ​ដ្ឋ​របស់​យើងខ្ញុំ​សុំ​ប្រកាស​សារជាថ្មី​ខ្ញុំ​អត់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នោះទេ ទាំងមូល​ឬ​ផ្នែក​ណា​នោះទេគឺ​មិន​ប្រកាស​តែម្ដង មានច្បាប់​ហើយ​តែ​មិន​ដាក់​ទេ ។ ខ្ញុំ​ធានា​ចំពោះមុខ​ប្រជាពលរដ្ឋ​របស់​យើងខ្ញុំ​មិន​ដាក់​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន​នោះទេ តែ​អ្វីដែល​ខ្ញុំ​ស្នើសុំ​ទទួលបាន​នូវ​ការគោរព​ម​និង​ចូលរួម ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ​គឺជា​ទង្វើ​ដ៏​ល្អ ដោយ​មិនចាំបាច់​ប្រើប្រាស់​ច្បាប់​គ្រា​មាន​អាសន្ន ព្រោះតែ​ដាក់​ច្បាប់​គ្រា​មាន​អាសន្ន​សេដ្ឋកិច្ច​នឹងត្រូវ​គាំង​ទាំងអស់ ។

​សម្តេច​ក៏បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​និង​អាជ្ញាធរ​ថា​៖​ជិត​ដល់​ចូលឆ្នាំ​ចិន​វៀតណាមសុំ​ឲ្យ​បងប្អូន​បន្ត​ការប្រុងប្រយ័ ត្ន​បទបញ្ជា​ពីមុនមក​គឺ​នៅ​រក្សា​ដដែល​អភិបាល​រាជធានី​ខេត្ត ត្រូវតែ​គ្រប់គ្រង​តាម​បណ្ដា​ហាង​, ហាង​ខ្លួនឯង​ត្រូវ តែ​ចេះ​គ្រប់គ្រង​,​អ្នកណា​មិន​ពាក់​ម៉ាស​កុំ​ឲ្យ​ចូល ហើយ​បើ​ហាង​ណា​អត់​មាន​អាកុល​អត់​មាន​ជែ​ល​លាងដៃ​ត្រូវ​ដាស់ តឿន​គេ ហើយ​បើ​គេ​មិន​ស្ដាប់​គឺ​ត្រូវ​បិទ​ហាង​តែម្ដង ។ អំណាច​នេះ​ត្រូវ​បានផ្ដល់​តាំងពី​គ្រា​ដំបូង ,​អំណាច​នេះ​មិន​ដកហូត​ចេញពី​អភិបាល​រាជធានី​ខេត្ត​ទេ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular