ដោយៈសុផល/ភ្នំពេញ៖នៅឆ្នាំ២០២០តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយពុំទាន់មានករណីឆ្លងជំងឺកូវីដ១៩ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទេ ហើយការនាំចេញនិងនាំចូលនៅឆ្នាំ២០២០របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបែរជាមានការកើនឡើងក្នុងគ្រាដ៏លំបាកមួយនេះ ដោយសម្រេចបានទឹកប្រាក់សរុបចំនួន១៥៦៥លានដុល្លារអាមេរិក កើនឡើង២៦,៥២% បើប្រៀបធៀបនឹងឆ្នាំមុន។
បន្ទាប់ពីទទួលបានដំណឹងល្អនេះនិងក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំចិនប្រពៃ ណីកាន់តែខិតជិតមកដល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតមួយជូនចំពោះក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន សីហនុវីលស្ពេសលអ៊ីខននើមីហ្សូនដោយផ្ទាល់.ក្នុងលិខិតនោះសម្តេចតេជោបានអបអរសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍតំប ន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងផ្ញើសារជូនពរជូនចំពោះកម្មករ និយោ ជិតទាំងអស់ដែលកំពុងបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
នៅក្នុងលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖រាជរដ្ឋា ភិបាលកម្ពុជាតែងតែទទួលស្គាល់ថាផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់និងមិនអាចខ្វះបានដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានរីកចម្រើន។សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាសម្តេចតេសូមស្វាគមន៍និងផ្តល់ការគាំទ្រដល់គំនិតច្នៃប្រឌិតក្នុងការកៀរគរវិនិយោគបន្ថែមទៀតដែលនឹងជួយពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សូមជម្រាបថា៖ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញបញ្ចុះបឋម សិ លាបើកការដ្ឋានសាងសង់ដោយផ្ទាល់កាលពីខែកុម្ភៈឆ្នាំ២០០៨តែងតែប្រកា ន់ ខ្ជាប់នូវគំនិត”ឈ្នះរួមគ្នា”។បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុបានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិដែលបានទទួលសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិននិងអាស៊ីអាគ្នេយ៍សរុបចំនួន១៦៦សហគ្រាស ហើយបានបង្កើតឱកាសការងារជិត ៣០០០០កន្លែង។
នៅឆ្នាំ២០២០ នៅចំពោះមុខការសាកល្បងដ៏ធ្ងន់ធ្ងរដែលជំងឺកូវីដ១៩កំពុងរីករាលដាល ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមីហ្សូនបានរួបរួមគ្នាជាមួយក្រុមហ៊ុនសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងរក្សាលំនឹងផលិតកម្មដែលបានដើរ តួនាទីយ៉ាងសកម្មក្នុងរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិក និងការ អភិ វឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។
សម្តេចតេជោទទួលស្គាល់សមិទ្ធផលនៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលនេះជាការរំពឹងទុកក៏ដូចជាការលើកទឹកចិត្តដល់កម្មករបុគ្គលិកទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ។
លោក CHEN JIANGANG ប្រធានក្រុមហ៊ុនសីហនុវីលស្ពេសលអ៊ីខននើមីបានមានប្រសាសន៍ថា«យើងពិតជាមានមោទនភាពក្រៃលែងដែលបានទទួលលិខិតឆ្លើយតបដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីយើងខ្ញុំនឹងខិតខំជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ២.០លើកកម្ពស់ឧស្សាហូបនីយកម្មអន្តរជាតិបនីយកម្មនិងមូលធននីយកម្មនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏ដូចជាពន្លឿនការរួមបញ្ចូលគ្នារវាងឧស្សាហកម្មនិងទីក្រុង ការរួមបញ្ចូលគ្នារវាងឧស្សាហកម្មនិងការអប់រំនិងការរួម បញ្ចូលគ្នារវាងការអភិវឌ្ឍន៍នៃសហគ្រាស និងទំនួលខុសត្រូវសង្គម ដើម្បីធានាឱ្យក្រុមហ៊ុនសហគ្រាសមកពីបណ្តាប្រទេសនិងតំបន់នៅជុំវិញពិភពលោកអាចសម្រេចការអភិវឌ្ឍឈ្នះរួមគ្នាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងចូល រួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានថ្លែងឲ្យដឹងថាតាមការព្យាករណ៍តំបន់សេដ្ឋកិច្ចពិសេសសក្រុងព្រះ សីហនុ នឹងរួមចំណែកការបង្កើតទំហំពាណិជ្ជកម្មជាមួយចិនឲ្យបាន១ម៉ឺនលានដុល្លារក្នុងឆ្នាំ ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសផ្សេងៗ៕