កម្ពុជា​៖ ការនាំចេញ​អង្ករ​នៅ​ដើម​២០២១​នេះ​មាន​ចំនួន​ជាង​បី​ម៉ឺន​តោន

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: គិត​ត្រឹម​ខែមករា ឆ្នាំ​២០២១​នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា មាន​ចំនួន​៣៤.២៧៣​តោន មានការ​ថយចុះ​ចំនួន ១៦.១៧៧​តោន ស្មើនឹង​ប្រមាណ ៣២,០៧​ភាគរយ ប្រៀបធៀប​នឹង​រយះពេល​ដូចគ្នា ឆ្នាំ​២០២០​។ នេះ​តាម​ការបញ្ជាក់​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​យោងតាម​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​នេះ បាន​បង្ហាញថា ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​របស់​កម្ពុជា ក្នុង​ខែ​ដំបូង​(​មករា​) ឆ្នាំនេះ ទៅកាន់​ទិសដៅ​២៨​ប្រទេស ក្នុងនោះ​ទៅកាន់​ប្រទេស​ចិន​នៅតែ​បន្ត​ឈរ​លំដាប់​ទី​១ មាន​ចំនួន ១៦.១៦៣​តោន​, បារាំង​ឈរ​លំដាប់​ទី​២ មាន​ចំនួន ៣.៧២៣​តោន​, ហ្គា​បុ​ង ឈរ​នៅ​លំដាប់​ទី​៣ មាន​ចំនួន ៣.៥៧០​តោន​, ម៉ាឡេស៊ី​ឈរ​លំដាប់​ទី​៤ មាន​ចំនួន ៣.១៨៤​តោន​។ ក្រៅពីនេះ ការនាំ​អង្ករ​ចេញ រួមមាន​ទៅកាន់​អូស្ត្រាលី ឆែក អេ​ស្ប៉ា​ញ និង​នូវ៉ែល​ហ្សេ​ឡង់​។​ល​។ សម្រាប់​បរិមាណ​អង្ករ ដែល​បាន​នាំចេញ​ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ មាន​ចំនួន​សរុប​ជាង ៣៤ ២៧៣​តោន ជា​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​។​

សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០២០​កន្លងទៅ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត ៧០​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​ចំនួន ៦០​ប្រទេស នៅលើ​ពិភពលោក​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular