Home ព័ត៌មានសំខាន់ៗ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ផ្តល់​ដី​បឹង​តា​មោក ១០ ហិកតា សម្រាប់​សង់ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​

ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ សម្រេច​ប្រគល់​ផ្ទៃដី បឹង​តា​មោក (​កប់​ស្រូវ​) ទំហំ ១០ ហិកតា ដើម្បីឱ្យ​ក្រសួងសុខាភិបាល រៀបចំ​សាងសង់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង តាម​សំណើសុំ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​បានផ្តល់​ដី​បឹង​នេះ ទំហំ ២០ ហិកតា សម្រាប់​សាងសង់ សាខា​មន្ទីរពេទ្យ​កាល់ម៉ែត រួចមក​។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ បាន​ជម្រាបជូន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ , រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល , រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ​លិខិត​លេខ​៦៤ សជណ អំពី​ករណី​សំណើសុំ​ផ្ទៃដី​បឹង​តា​មោក (​កប់​ស្រូវ​) ទំហំ ២០ (​ម្ភៃ​) ហិកតា ស្ថិតនៅ​ក្បែរ​ទីតាំង​ដី សាខា​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ សម្រាប់​សាងសង់ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង ក្រសួងសុខាភិបាល​។​

​នៅក្នុង​លិខិត ដែល​ចុះហត្ថលេខា ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​យោង​លិខិត ០០៤/២១ លស​.​គ ចុះ​ថ្ងៃទី​២០ ខែ មករា ឆ្នាំ​២០២១ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ , លិខិត​លេខ​០៤៦​ខន​/០២១ សជ ណ ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំណារ​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។​

​ក្នុង​លិខិត បាន​បញ្ជាក់ថា ករណី​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាបជូន ឯកឧត្តម​ជ្រាបថា រាជរដ្ឋាភិបាល សម្រេច​ប្រគល់​ផ្ទៃដី បឹង​តា​មោក (​កប់​ស្រូវ​) ទំហំ ១០ ហិកតា ស្ថិតនៅ​ខាងជើង​ទីតាំង​ដី សាខា​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដូច​មាន​គំនូស​ប្លង់​បង្ហាញ​ទីតាំង និង​តារាង​និយាម​កា ភ្ជាប់​ជាមួយ ជូន​ក្រសួងសុខាភិបាល ដើម្បី​រៀប​ទីតាំង​សាងសង់ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​។​

​សូម​រំលឹក​ឱ្យដឹងថាៈ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​កម្ពុជា យល់ព្រម​ផ្តល់​ដី បឹង​តា​មោក (​កប់​ស្រូវ​) ទំហំ ២០ (​ម្ភៃ​) ហិកតា ដើម្បី​រៀបចំ​សាងសង់​សាខា​មន្ទីរពេទ្យ​កាលម៉ែត សម្រាប់​បម្រើសេវា​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ តាម​សំណើសុំ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ដោយមាន​ការគាំទ្រ យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​។​

​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ត្រូវបាន​កំណត់ ដោយ​អនុក្រឹត្យ លេខ​២០ អនក្រ​. បក ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ តាម​ប្រព័ន្ធ​កូ​អរ ដោ​ណេ Project UTM Zon 48N Datum WGS 1984 ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular