ដោយៈ ប.ខុន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្រេចប្រគល់ផ្ទៃដី បឹងតាមោក (កប់ស្រូវ) ទំហំ ១០ ហិកតា ដើម្បីឱ្យក្រសួងសុខាភិបាល រៀបចំសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង តាមសំណើសុំរបស់ រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីបានផ្តល់ដីបឹងនេះ ទំហំ ២០ ហិកតា សម្រាប់សាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត រួចមក។
