Home ព័ត៌មានសំខាន់ៗ ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​ណែនាំ​ពី​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​និង​ពិធី​សែនដូនតា​ផ្សេងៗ​

ភ្នំពេញ​: ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ថា ស្ថានភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩​នៅលើ​បណ្តា​ប្រទេស​លើ សកលលោក និង​នៅក្នុង​តំបន់ មិនទាន់​មានការ​ធូរស្បើយ​នៅឡើយ​ទេ ហើយ​កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩​និង​ការស្លាប់​ដោយសារ ជំងឺ​នេះ​នៅតែ​បន្ត​មាន​ខ្ពស់​នៅឡើយ​។ ទោះបីជា​ប្រទេស​កម្ពុជា បាននិងកំពុង​ខិតខំ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​១៩​នៅក្នុង សហគមន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាពល្អ​ហើយក៏​ដោយ ក៏​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅ តែ​ជាការ​គំរាមកំហែង​សុខភាព​សាធារណៈហើយ លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះ​នៅក្នុង​ប្រទេស​ក៏​នៅ​ខ្ពស់​នៅឡើយ​ដោយសារ​ប្រទេសជិតខាង​យើង​មាន​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម កំពុង​មានការ​ផ្ទុះឡើង ការចម្លង​វីរុស​កូ​វីដ​-១៩ ជាថ្មីទៀត​នៅក្នុង​សហគមន៍​។​

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​ការការពារ ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​ចូល ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធីសែនព្រេន​នានា នាពេល​ខាងមុខនេះ​។ អាជ្ញាធរ​រាជធានី​-​ខេត្ត គណៈបញ្ជាការ / ឯកភាព​ឃុំ​/​សង្កាត់ ខណ្ឌ ជាពិសេស​ខេត្ត​ជាប់​ព្រំប្រទល់​សូម យកចិត្តទុកដាក់​គ្រប់គ្រង​ចរាចរណ៍​ពល​ករ ឬ អ្នកដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​ឲ្យ​បាន​ម៉ាត់​ចត់​បំផុត​តាម​ការណែនាំ របស់​ក្រសួង សុខាភិបាល ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការចម្លង​វីរុស​កូ​វីដ -១៩​ចូលមក​កម្ពុជា​។

​ក្រសួង​សូម​លើកទឹកចិត្ត និង​ធ្វើ​ការណែនាំ ដើម្បី​អនុវត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា នូវ​វិធាន​ការសំខាន់ៗ ដូចខាងក្រោម​នេះ​៖

សូមអានសេចក្តីណែនាំទាំងស្រុង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular