កំពុង​ដំណើរ​ជួសជុល​ផ្លូវ​សំបុកមាន់ និង​អ៊ុត​កៅស៊ូ AC នៅ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វត្តភ្នំ ដល់​រង្វង់​មូល​វិមានឯករាជ្យ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ធ្វើការ​ជួសជុល​ផ្លូវ​ចំនួន​២៩​ខ្សែ ដែល​ទទួលរង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នាពេល​កន្លងមក​ឡើង​វិញ​ជាបន្ទាន់​។​

​ជាក់ស្ដែង នៅក្នុង​ពេលនេះ ក្រុមការងារ​ជួសជុល​ថែទាំ​ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​នេះ បាន​ជួសជុល​ផ្លូវ​សំបុកមាន់ និង​អ៊ុត​កៅស៊ូ AC កម្រាស់​០.៥ សង់ទីម៉ែត្រ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ខណ្ឌដូនពេញ ដោយ​ចាប់ពី​រង្វង់​មូល​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​វត្តភ្នំ រហូតដល់​រង្វង់​មូល​វិមានឯករាជ្យ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក និង​ដើម្បី​ជាការ​លើក​សុភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាពស្រស់ស្អាត​ផងដែរ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ គម្រោង​ជួសជុល​ផ្លូវ​ខូចខាត​ឡើងវិញ ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ទាំង​២៩​ខ្សែ​ខាងលើនេះ​រួមមាន​៖ នៅ​ខណ្ឌដូនពេញ មាន​ចំនួន​១៦​ខ្សែ នៅក្នុង​នោះ រួមមាន​៖ ទី​១ ផ្លូវ​លេខ​២១៤ ដោយ​ចាប់ពី មហាវិថី​ព្រះមុនីវង្ស​រហូតដល់​ផ្លូវ​លេខ​១៩​។ ទី​២ មហាវិថី​ព្រះ​នរោត្តម ចាប់ពី​រង្វង់​មូល​វត្តភ្នំ​រហូតដល់​វិមានឯករាជ្យ​។ ទី​៣ ផ្លូវ​លេខ ១៣០ ចាប់ពី​ផ្សារ​ធំថ្មី​រហូតដល់​មហាវិថី​ព្រះ​នរោត្តម​។ ទី​៤ ផ្លូវ​លេខ​៥៣ ចាប់ពី​ផ្លូវ​លេខ ១០៨ ដល់​ផ្លូវ​លេខ​១១០​។ ទី​៥ ផ្លូវ​លេខ​១០៨ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូតដល់​ម​ហា​វិថី​ព្រះស៊ីសុវត្ថិ​។ ទី​៦ ផ្លូវ​លេខ​១១៨ ចាប់ពី មហាវិថី​ព្រះមុនីវង្ស ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។ ទី​៧ ផ្លូវ​លេខ​១២០ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ ១១៨​។ ទី​៨ ផ្លូវ​លេខ​១៣ ចាប់ពី​មហាវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ ១៧៨​។ ទី​៩ ផ្លូវ​លេខ​៩០ ចាប់ពី​ផ្លូវ​លេខ​៤៧ រហូតដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។ ១០ ផ្លូវ​លេខ​១៨៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​ផ្លូវ​លេខ​១៩​។ ទី​១១ រង្វង់​មូល​កួច​កាណុង​។ ទី​១២ ផ្លូវ​លេខ​៧២ ចាប់ពី​រង្វង់​មូល​កួច​កាណុង ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។ ទី​១៣ ផ្លូវ​លេខ​៧៤ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។ ទី​១៤ ផ្លូវ​លេខ ៧៦ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូត ផ្លូវ​លេខ​៤៧​។ ទី​១៥ ផ្លូវ​លេខ​៤៧ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​រង្វង់​មូល​វត្តភ្នំ​។ ទី​១៦ ផ្លូវ​លេខ​៥១ ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះសីហនុ​។​

​នៅ​ខណ្ឌ​ទួល​គោ ផ្លូវ​ដែល​ត្រូវធ្វើ​ការជួសជុល​មាន​ចំនួន​៧ ខ្សែ នោះ​គឺ​៖ ១ ផ្លូវ​លេខ ៣២៩ ចាប់ពី​ផ្លូវ​លេខ​៥៩៤​ដល់ ផ្លូវ​៥៩៦ ។ ២ ផ្លូវ​លេខ​៥៩៤ ចាប់ពី​ផ្លូវ​លេខ​៥៩៦ ដល់​ផ្លូវ​លេខ​៣១៧ ។ ៣ ផ្លូវ​លេខ​៦០០ ចាប់ពី​ផ្លូវ​លេខ​៣១៣​ផ្លូវ​លេខ ៦០៦ ។ ៤ ផ្លូវ​លេខ​២៨៥ ចាប់ពី​ផ្លូវ​លេខ​៥១៦​ដល់​ផ្លូវ​៦០៨ ។ ៥ ផ្លូវ​លេខ​៥៥៦ ចាប់ពី​ផ្លូវ​លេខ​២៨៧​ដល់​ផ្លូវ​លេខ​២៨៥ ។ ៦ ផ្លូវ​លេខ​៥៦០ ចាប់ពី​ផ្លូវ​លេខ​២៨៧ ដល់​ផ្លូវ​លេខ​២៨៥​។​៧ ផ្លូវ​លេខ​២៦២ ចាប់ពី​ផ្លូវ​លេខ​២៨៧ ដល់​ផ្លូវ​លេខ​២៨៥​។​

​ចំណែក​នៅ​ខណ្ឌឫស្សីកែវ មាន​១​ខ្សែ​នៅលើ​ផ្លូវជាតិ​លេខ ៥ ដោយ​ចាប់ពី​គីឡូម៉ែត្រ​លេខ​៦ ដល់​គីឡូម៉ែត្រ​លេខ​៩ ដោយ​ត្រូវ​ជួសជុល​គ្រឹះ​ជាមួយនឹង​ការ​កៅស៊ូ​ឡើងវិញ​។ នៅ​ខណ្ឌចំការមន មាន​១​ខ្សែ​ដែរ គឺ​ផ្លូវ​លេខ​៩៩ ដោយ​ចាប់ផ្ដើម​ពី​ផ្លូវ​លេខ ៤៣២ ដល់​ផ្លូវ​លេខ​៤៨៤​ជា​ផ្លូវ​ដែល​ត្រូវ​អ៊ុត​កៅស៊ូ​។ នៅ​ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន​២ ខ្សែ គឺ​ផ្លូវ​លេខ ៣៦១ ដោយ​ចាប់ផ្ដើម​ពី​ផ្លូវជាតិ​លេខ​១​ដល់​ផ្លូវ​លេខ​៦៤៤ និង អ៊ុត​កៅស៊ូ​១​ខ្សែ​ទៀត​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​

​ចំណែក​នៅ​ខណ្ឌមានជ័យ មាន​ចំនួន​២​ខ្សែ គឺ​ផ្លូវ ហ៊ុន​នាង ចាប់ពី​ផ្លូវជាតិ​លេខ​២​ដល់​ផ្លូវ ៦០​ម៉ែត្រ​និង​មួយ​ខ្សែ​ទៀត នៅលើ​ផ្លូវ​៦០​ម៉ែត្រ​ដោយ​ចាប់ផ្ដើម​ពី​ផ្លូវ​២៧២​ដល់​ផ្លូវជាតិ​លេខ​២៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular