Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ឃា...

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ៦ នាក់ ករណី​ផ្ទុះអាវុធ ក្នុង​សណ្ឋាគារ « លី ស៊ឺ​ជិន »

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ៦ នាក់ បន្ទាប់ពី​ជនជាតិ​ចិន ពីរ​ក្រុម បាន​បង្ក​ការផ្ទុះអាវុធ មួយ​គ្រាប់ កាលពី វេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅក្នុង​សណ្ឋាគារ យីហោ «​លី ស៊ី​ជិន​» នៅ​ជា​ន់ទី​៨ ស្ថិតក្នុង​បរិវេណ​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​បើតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើ​ហេតុ មាន​ករណី ផ្ទុះអាវុធ​មួយគ្រា​ប់ បង្កឡើង​ដោយ​ជនជាតិ​ចិន ពីរ​ក្រុម បាន​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ចម្រុះ បាន​បើក​ប្រតិបត្តិការ ចុះ​ឡោមព័ទ្ធ​សណ្ឋាគារ​នេះ ហើយ​បន្ទាប់មក បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ៦ នាក់ ក្នុងនោះ​មាន ចិន​៥​នាក់ និង​ខ្មែរ​ម្នាក់ និង​ដកហូត​កាំភ្លើងខ្លី ចំនួន ២ ដើម​។​

​ចំណែក​បុរស​ម្នាក់ ជា​សន្តិសុខ នៅ​កោះ​ពេជ្រ ក៏បាន​ឱ្យដឹង​ដែរ​ថាៈ នៅវេលា​ម៉ោង​កើត ហេតុ ខាងលើ ពេល​ខ្លួន​កំពុង​អង្គុយ នៅ​គោលដៅ​បុរី​វីរៈជន ក៏​បានឮ​សំលេង​ផ្ទុះអាវុធ ១​គ្រាប់ ចេញពី​អគារ​នោះ តែ​មិនដឹងថា មានរឿង​អ្វី​កើតឡើង​នោះទេ​។​

​លោក វរសេនីយ៍ទោ មៀ​ច ឈួន​ស៊ី​ម៉ូ​លីន អធិការរង នគរបាល​ខណ្ឌចំការមន បានបញ្ជាក់ នៅ​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថាៈ ពាក់ព័ន្ធ​ករណីនេះ គឺ​ជន​ជាតិចិន ២ ក្រុម​នេះ បាន​ឈ្លោះប្រកែក​គ្នា រឿង​ជំពាក់​លុយ ប៉ុន្តែ​ពេល​និយាយ​គ្នា​មិនត្រូវ​ក៏មាន​ការផ្ទុះអាវុធ តែម្តង តែ​មិនមាន​អ្នករងរបួស​នោះទេ​។ ក្រោយ​ប្រតិបត្តិការ​រួច ជនសង្ស័យ​ទាំងអស់ ត្រូវបាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូនទៅ​សាកសួរ​បន្ត ដើម្បី​អនុវត្ត តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular