កាលពីរសៀលថ្ងៃទី៣១ ខែមករាម្សិលមិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមច្រកពិសេស កងអនុសេនាធំវិស្វកម្មពហុជំនាញកម្ពុជាលេខ៩២៨ចំនួន១៨៤នាក់បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋលីបង់។ចាប់តាំងពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០២០កម្ពុជាបានបញ្ជូនកងយោធាមួកខៀវចំនួន៧.១២៣នាក់ទៅចូលរួមយ៉ាងសកម្មក្នុងបេសកកម្មអ.ស.ប.៕
