ដោយ: ភ្នំស្វាយ / កំពង់ធំ: អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១។
លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា៖ ពេលបានអគារការិយាល័យ និងឃ្លាំងសម្រាប់បម្រើការហារហើយ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើការត្រៀមសម្ភារៈជាស្រាច និងចាត់អ្នកប្រចាំការសម្រាប់ជួយបង្ការ សង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ត្រូវបង្កើនការវូលរួមចំណែកលើអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ បញ្ហាថង់ប្លាស្ទិកនិងសម្រាមរឹងរាវ នៅតាមផ្លូវ ក៏ដូចជានៅតាមសាលារៀននិងទីសាជារណៈនានាខ្លះ។
លោកបានសូមអំពាវនាវទៅដល់អាណាព្យាបាលនិងក្មួយៗ សិស្សានុសិស្សឲ្យជៀសវាងឱ្យផុតពីគ្រឿងញៀន ពីអបាយមុខ ពីអំពើអាណាចារ អបាយមុខ …ហើយងាកមកខិតំរៀនសូត្រ ហាត់និងលេងកីឡា ដើម្បីមិត្តភាព សុខភាព សាមគ្គីភាពនិងកិច្ចសហការ៕